ភ្នំពេញ ៖ លោក គួច ចំណាន ប្រធានគណ:កម្មការគ្រប់គ្រងផ្សារច្បារអំពៅ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃពុធ ១០កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំស្តីពី ការពង្រឹង ការងារ សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ភាសុី ការងារប្រចាំការពេលថ្ងៃ ពេលយប់ និងការពង្រឹងវិ័ន័យក្នុងអង្គភាព ដេីម្បីអោយការអនុវត្តន៍ការងារមានប្រសិទ្ធភាពកាន់តែល្អប្រសេីរ។
ជាមួយគ្នានោះដែរ លោកប្រធានគណ:កម្មការគ្រប់គ្រងផ្សារ បានក្រេីនរំលឹកឱ្យក្រុមសន្ដិសុខនិងក្រុមការងារក្នុងគណ:កម្មការចុះជាប្រចាំដេីម្បីផ្សព្វផ្សាយឱ្យអាជីវករដែលលក់ដូរក្នុងផ្សារត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ និងហាមឃាត់ដាច់ខាតមិនឱ្យមានល្បែងសុីសងគ្រប់ប្រភេទនៅក្នុងផ្សារ ។ លេីសពីនេះទៅទៀត លោកប្រធានគណ:កម្មការផ្សារ បានសូមណូមពរដល់អាជីវករចូលរួមសហការជាមួយគណៈកម្មការផ្សារផ្ដល់ព័ត៌មានរាល់មុខសញ្ញាសង្ស័យដែលមានចេតនាធ្វេីសកម្មភាពល្មេីសច្បាប់នៅក្នុងផ្សារ ៕ ដោយ ៖ ភារ៉ា ដង្កោ