កូរ៉េប្រឈមនឹងហានិភ័យនៃការខ្វះកម្មករសាងសង់កប៉ាល់រហូតដល់ ១៤.០០០នាក់

ចែករំលែក៖

ស្ថិតិរបស់សមាគមសាងសង់កប៉ាល់និងដែនសមុទ្រកូរ៉េ (KOSHIPA) ដែលចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថា ចំនួនអ្នកសាងសង់កប៉ាល់នៅដែនដីគីមឈីបានថយចុះប្រហែល 53.3% ។

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមប្រចាំទីក្រុងសេអ៊ូល ស្ថិតិរបស់សមាគមសាងសង់កប៉ាល់និងដែនសមុទ្រកូរ៉េ (KOSHIPA) ដែលចេញផ្សាយនាពេលថ្មីៗនេះបង្ហាញថា ចំនួនអ្នកសាងសង់កប៉ាល់នៅដែនដី គីមឈីបានថយចុះ ៥៣,៣% ធៀបនឹងកម្រិតមុនចំនួន ២០៣.៤៤១ នាក់ (ក្នុងឆ្នាំ ២០១៤ ) ចុះដល់ 95,030 នាក់ (ចុងខែតុលា ឆ្នាំ 2022)។ គេរំពឹងថា នៅចុងឆ្នាំ 2023 ឧស្សាហកម្មផលិតកប៉ាល់របស់កូរ៉េអាចនឹងមានការខ្វះខាតកម្មករចំនួន 14.000 នាក់។
ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ រដ្ឋាភិបាលកូរ៉េបានអនុវត្តវិធានការជាច្រើន ដូចជាការពង្រីកការជួលពលករបរទេស និងសម្រេចកាត់បន្ថយពេលវេលាដើម្បីធ្វើនីតិវិធីរដ្ឋបាល។
តួលេខពីក្រសួងយុត្តិធម៌កូរ៉េ (MOJ) បង្ហាញថា ក្នុងចំណោមពលករបរទេសចំនួន 1.595 នាក់ ដែលត្រូវបានផ្តល់ទិដ្ឋាការការងារទាក់ទងនឹងឧស្សាហកម្មផលិតកប៉ាល់ (ទិដ្ឋាការ E-7) ចន្លោះខែមករា ឆ្នាំ 2022 ដល់ថ្ងៃទី 1 ខែមករា ឆ្នាំ 2023 ពលករវៀតណាមមានចំនួន 51.1% ជាមួយនឹង ៨៨០ នាក់។
សាស្ត្រាចារ្យ Kim Yong-hwan មកពីនាយកដ្ឋានវិស្វកម្មសមុទ្រនៅសកលវិទ្យាល័យជាតិ Seoul National (SNU) Korea បានសង្កត់ធ្ងន់ថា៖ “បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក កម្មករវៀតណាមមានបទពិសោធន៍ច្រើនក្នុងឧស្សាហកម្មផលិតកប៉ាល់។ ក្រៅពីមានជំនាញល្អក្នុងវិស័យនេះ និស្ស័យឧស្សាហ៍ព្យាយាមរបស់ពលករវៀតណាមក៏ជាកត្តាមួយទៀតដែលទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនកូរ៉េផងដែរ។
ប្រទេសដែលមានចំនួនអ្នកធ្វើការលើកប៉ាល់ច្រើនជាងគេក្នុងប្រទេសកូរ៉េតាមពីក្រោយដោយប្រទេសថៃ (២៣៣នាក់) អ៊ូសបេគីស្ថាន (២០០នាក់) ឥណ្ឌូនេស៊ី (៨២នាក់) ឥណ្ឌា (៥៦នាក់) និងចំនួនពលករមកកូរ៉េតិចតួចពីប្រទេសផ្សេងទៀត។ តាមប្រភេទការងារ ជាងគំនូរលើកប៉ាល់ គឺជាប្រភេទការងារដែលទទួលបានកម្មករច្រើនជាងគេ ដែលមានចំនួន 533 នាក់ បន្ទាប់មកគឺជាងដែក ជាងអគ្គិសនី និងវិស្វកររោងចក្រ។
ដើម្បីទទួលពលករបរទេសមួយចំនួនធំបានយ៉ាងឆាប់រហ័ស MOJ ក៏បានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវតម្រូវការទិដ្ឋាការ E-7 ចាប់តាំងពីខែមករា ដូចជាការបង្កើនចំនួនបុគ្គលិកពិនិត្យទិដ្ឋាការ និងការលើកលែងទិដ្ឋាការ ក្នុងរយៈពេល 2 ឆ្នាំ។
បច្ចុប្បន្ននេះ MOJ បានបញ្ជូនមនុស្សសរុបចំនួន 20 នាក់ជាបុគ្គលិកជំនួយដែលមានឯកទេសក្នុងការវាយតម្លៃទិដ្ឋាការសម្រាប់កម្មករក្នុងឧស្សាហកម្មផលិតកប៉ាល់ទៅកាន់ទីក្រុងធំៗដូចជា Busan, Ulsan, Changwon និង Geoje (South Gyeongsang Province), Mokpo (ខេត្ត South Jeolla)។ ដើម្បីពន្លឿនដំណើរការទិដ្ឋាការសម្រាប់ពលករបរទេស។ លើសពីនេះ យោងតាមបទប្បញ្ញត្តិថ្មី ពេលវេលាចាប់ពីពេលនៃការវាយតម្លៃរហូតដល់ការចេញទិដ្ឋាការនឹងត្រូវកាត់បន្ថយពី 5 សប្តាហ៍ទៅក្នុងរយៈពេលតែ១០ ថ្ងៃប៉ុណ្ណោះ៕ដោយធីរីណា

...

រូបថត​ : TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print