ទាំងយប់ ! ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសច្រានចោលនូវព័ត៌មានមិនពិតទាក់ទងនឹងករណីឆ្លងវិរុសផ្តាសាយបក្សី H5N1 នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ : ទាំងយប់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ អ្នកសារព័ត៌មាន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចេញ ផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្ដីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែងនាពេលកន្លងទៅនេះ ថាជាករណីឆ្លងពីមនុស្សទៅមនុស្ស។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជា សះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែកស្រុករួចទៅហើយ។ ករណ៏វិជ្ជមានវីរុសផ្តាសាយបក្សី H5N1ទាំង ២នាក់ នេះ ត្រូវបានសន្និដ្ឋានថា ជា “ការចម្លងវីរុសផ្ដាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពី មនុស្សទៅមនុស្ស” នោះទេ។ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្តីអំពីករណី ជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ។

គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វត្ថុសំណាកសរុបចំនួន ៥១សំណាក (យកពីបុគ្គលដែលមានទំនាក់ ទំនងជិតស្និទ្ធចំនួន ២០នាក់ និងបុគ្គលដែលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយចំនួន ៣១នាក់) ត្រូវបានប្រមូល យកដើម្បីធ្វើការវិភាគ ហើយលទ្ធផលបានបង្ហាញថាអវិជ្ជមានវីរុស H5N1 ទាំងអស់។ ក្រុមអង្កេតស្រាវជ្រាវរបស់ ក្រសួងសុខាភិបាល នៅតែបន្តមានវត្តមាននៅខេត្តព្រៃវែងនៅឡើយ ដើម្បីអង្កេតស្រាវជ្រាវរកករណីជំងឺផ្តាសាយ បក្សី H5N1 ជាបន្តទៀត ហើយនឹងបន្តប្រមូលវត្ថុសំណាកសម្រាប់ធ្វើវិភាគ ពីបុគ្គលដែលមានរោគសញ្ញាសង្ស័យ និងបុគ្គលមានរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយផងដែរ។

ផ្នែកវីរុសសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់អំពីវត្តមានវីរុស AH5N1 នៅក្នុងវត្ថុសំណាកដែល បានផ្ញើមកវិភាគ ហើយបានធ្វើវិភាគលម្អិតនូវហ្សែន (full genome sequencing) ដែល មាននៅលើ GISAID (GISAID: Enabling rapid and open access to epidemic and pandemic virus data) muñigğub iz កុម្ភៈ ឆ្នាំ២០២៣។ វីរុសប្រភេទ A/H5N1 ដែលបានរកឃើញលើករណីនៅកម្ពុជា បានបង្ហាញពីការផ្លាស់ប្តូរដែលត្រូវបានគេរំពឹងថា វីរុសនេះឆ្លងពីបក្សីទៅមនុស្ស ប៉ុន្តែនេះ មិនបង្ហាញថា វីរុសនេះ កំពុងបម្លែងខ្លួន ឬសម្របខ្លួនទៅ ជាការចម្លងពីមនុស្សទៅមនុស្សនោះទេ។ វីរុស A/H5N1 នៅកម្ពុជា មិនមានការបម្លែងខ្លួនដែលទាក់ទងនឹងការ កើនឡើងនៃការចម្លងនៃថនិកសត្វនោះទេ។

ក្រសួងសុខាភិបាលកម្ពុជា សូមឱ្យស្ថាប័នសារព័ត៌មានទាំងអស់ កែតម្រូវ និងទទួលខុសត្រូវចំពោះព័ត៌មាន ដែលខ្លួនផ្សព្វផ្សាយ និងធានាថាការរាយការណ៍របស់ខ្លួន គឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវ និងធ្វើសម្រង់ ព័ត៌មានឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចមើលសេចក្តីថ្លែងការណ៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈគេហទំព័រ https://www.pasteur-kh.org/2023/03/02/statement-from-institut-pasteur-du-

cambodge-cambodia-a-h5n1-strain-does-not-contain-mutations-associated-with-human-to- human-transmission/1

សូមជូនភ្ជាប់មកជាមួយនូវអត្ថបទជាភាសាអង់គ្លេស សម្រាប់អ្នកសារព័ត៌មានបរទេស ក្នុងការកែតម្រូវ ព័ត៌មានដែលបានចេញផ្សាយមិនត្រឹមត្រូវផងដែរ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខ ភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print