ទីតាំងអុីនធើណេត២៤ម៉ោងក្បែរអតីតផ្សារកុងតឺន័រក្នុងសង្កាត់ស្ទឹងមានជ័យទី២​ បានបេីកទទួលក្មេងៗយុវវ័យនិងចាស់​ ចូលលេងទាំងយប់ទាំងថ្ងៃ​ សង្ស័យបង្កប់ល្បែងសុីសង

ចែករំលែក៖

ភ្នំពេញ​ ៖​ មានទីតាំងអុីនធើណេត​២៤ម៉ោង​មួយកន្លែងគ្មានស្លាកយីហោ​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ក្បែរតារាងបាល់ទាត់​ ឬមុខអតីតផ្សារកុងតឺន័រ​ ក្នុងភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ បានទទួលក្មេងៗនិងយុវវ័យ​ចូលលេងទាំងយប់ទាំងថ្ងៃ​ ដោយសង្ស័យថាមានបង្កប់ល្បែងសុីសង​ ធ្វេីឱ្យប៉ះពាល់ដល់សន្តិសុខ​ សណ្ដាប់ធ្នាប់​ភូមិ​ សង្កាត់មានសុវត្តិភាព​ ដូច្នេះទេីបពលរដ្ឋស្នេីឱ្យអាជ្ញាធរមូលដ្ឋានជួយចុះពិនិត្យ​និងបង្ក្រាបផង​ ។
​     គួរបញ្ចាក់ថា​ ទីតាំងខាងលេីនេះបានបេីកទទួលក្រុមអ្នកញៀនល្បែង​ឬហ្គេមអនឡាញ​ជាយូរមកហេីយ​ ខណៈដែលក្រុមការងារសារព័ត៌មាន​ (កាសែតនគរវត្ត)យេីងធ្លាប់បានរាយការណ៍ជូនលោកវរសេនីយ៍ទោ​ អ៊ុក​ បូនីន​ អធិការនគរបាលខណ្ឌមានជ័យ​ផងដែរ​ តែពុំឃេីញមានកម្លាំងជំនាញចុះពិនិត្យ​ឬបង្ក្រាបនោះឡេីយ ដែលជាហេតុធ្វេីឱ្យទីតាំងនេះមានឥទ្ធិពលក្នុងការទទួលភ្ញៀវចូលលេងមិនខ្លាចសមត្ថកិច្ចយុត្តិធម៌ទាល់តែសោះ​ ។
​    ពាក់ព័ន្ធនឹងទីតាំងអុីនធើរណេត២៤
ម៉ោងខាងលើ ពលរដ្ឋសំណូមពរដល់អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច​ មេត្តាដឹកនាំកម្លាំងចុះពិនិត្យនិងបង្ក្រាបផង ដេីម្បីឱ្យភូមិ សង្កាត់​ ខណ្ឌ​ គ្មានល្បែងសុីសង​ និងគ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ និងកុំឱ្យបំពានបទបញ្ជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print