រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ៖ «យើងកំពុងតែពិនិត្យ ដោយសុខចិត្តឱ្យចាស់ៗគាត់ចូលនិវត្តន៍តាមអាយុកំណត់​ ៦០ឆ្នាំ គឺទុកឱកាសឱ្យកូនគាត់ចូលវិញ»

ចែករំលែក៖

ភ្នំពេញ ៖  ក្រសួងមុខងារសាធារណៈកំពុងតែពិនិត្យ គឺថាសុខចិត្តឱ្យចាស់ៗចូលនិវត្តន៍តាមអាយុកំណត់​៦០ឆ្នាំ ហើយទុកឱកាសឱ្យកូនរបស់ពួកគាត់ ចូលធ្វើការជំនួសវិញ។ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង ហើយត្រូវបានផ្សាយជាសាធារណៈ ។

លោករដ្ឋមន្ត្រី ព្រុំ សុខា មានប្រសាសន៍យ៉ាងដូច្នេះថា «ខុសពីបារាំងដែលតម្រូវឱ្យចូលនិវត្តន៍នៅអាយុ៦៤ឆ្នាំ អ៊ីចឹងសម្រាប់​​​យើងនៅតែអាយុ៦០ឆ្នាំ គ្រាន់តែខុសពីនៅទីនោះ (បារាំង) តម្លើងអាយុចូលនិវត្តន៍កាន់តែយូរ ប្រជាជនតវ៉ា មន្រ្តីរាជការតវ៉ា នៅទីនោះមានមន្រ្តី៥លាន ៦សែននាក់មន្រ្តីរដ្ឋការគាត់ សម្រាប់យើងជាង២២ម៉ឺននាក់ នៅយើងបើសិន​​​ជាតម្លើងអ៊ីចឹងកាន់តែអរ រាល់ថ្ងៃគាត់អាយុ ៦០ឆ្នាំ គាត់ចង់បន្តទៀតហ្នឹង ខ្លះគាត់សុំធ្វើទីប្រឹក្សា ប៉ុន្តែចុងក្រោយដោយសារកូវីដ ដោយសារបញ្ហាខ្លះ យើងកំពុងតែពិនិត្យ គឺថាសុខចិត្តឱ្យចាស់ៗគាត់ឈប់ហើយ គឺទុកឱកាសឱ្យកូនគាត់ចូលវិញ ព្រោះពីមុនឪពុកអាយុ៦០ឆ្នាំគាត់ចង់ធ្វើ ប៉ុន្តែគាត់អាយុ៧០ឆ្នាំ មានអ្នកខ្លះ ក្រសួងខ្លះ រដ្ឋមន្រ្តីខ្លះគាត់សុំឈប់ តែគាត់មកប្រាប់យើងថា គាត់ចង់ឱ្យកូនគាត់ធ្វើម្តង»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាសម័យតេជោ ដែលពោរពេញទៅដោយសុខសន្តិភាព រីកចម្រើន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ គឺមានធនធានមនុស្សច្រើនបានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ជាមួយភាពវៃឆ្លាត បទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ស្របពេលដែលសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យកចិត្តទុកដាក់ លើធនធានមនុស្សជាចម្បងនេះ ៕
ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print