ការវាយប្រហារដោយគ្រាប់បែកលើក្បួនរថយន្តរបស់មេបញ្ជាការរងយោធភូមិភាគទី៤ ក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ កាលពីរសៀលថ្ងៃទី៣ ខែមីនា បណ្តាលឱ្យមន្ត្រីយោធា២នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។
គ្រាប់បែកបានបំផ្ទុះនៅរសៀលថ្ងៃទី៣ ខែមីនា នៅលើផ្លូវ Baan Irkasae ក្នុងស្រុក Si Sakhon ចម្ងាយប្រហែល ៨០០ ម៉ែត្រពីមូលដ្ឋានយោធា ខណៈដែលក្បួនរថយន្តចំនួន៤គ្រឿងជារបស់មេបញ្ជាការរង លោកឧត្តមសេនីយ៍ទោ ផៃ សាល់ នូសាំង ដែលក្បួន
រថយន្តរបស់ឧត្តមសេនីយ Paisal កំពុងធ្វើដំណើរទៅកាន់មូលដ្ឋានកងពលលេខ ៤៩០៦ ក្នុងស្រុកស៊ីសាខុន ដើម្បីស៊ើបអង្កេតហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី២ ខែមីនា នៅពេលដែលមូលដ្ឋាននេះត្រូវបានវាយប្រហារដោយពួកបះបោរដោយកាំភ្លើងនិងគ្រាប់បែក។
ការផ្ទុះនេះបានបណ្តាលឱ្យរថយន្តទី២ក្នុងក្បួនរថយន្តភីកអាប់របស់កងទ័ពក្រឡាប់ ហើយមន្ត្រីពីរនាក់មកពីអង្គភាពកម្ចាត់មីន(EOD) របស់កងទ័ពត្រូវបានសម្លាប់ និងជាប់នៅក្នុងរថយន្ត។ មន្ត្រីម្នាក់ទៀតដែលរងរបួសក្នុងរថយន្តត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។ មេបញ្ជាការរង ឧត្តមសេនីយ៍ទោ Paisal Nusang ស្ថិតនៅក្នុងយានជំនិះទី៣ នៅក្នុងក្បួន ហើយមិនរងរបួសក្នុងការវាយប្រហារនោះទេ។
លោកអនុសេនីយ៍ឯក សាំង ផុល សុវណ្ណារ៉ាត់ មេបញ្ជាការកងពលលេខ ៤៩០៦ បាននិយាយថា គ្រាប់បែកនេះត្រូវបានភ្ជាប់ទៅនឹងធុងហ្គាស LPG ទម្ងន់ ៥០ គីឡូក្រាម និងកប់នៅក្រោមដីប្រហែល ១ ម៉ែត្រ។ គ្រឿងបំផ្ទុះគ្រាប់បែកក៏ត្រូវបានគេរកឃើញដែលនាំចូលទៅក្នុងព្រៃចម្ងាយប្រហែល ១០០ ម៉ែត្រពីផ្លូវ។
កាលពីថ្ងៃទី ២២ ខែកុម្ភៈ បន្ទាប់ពីការបន្តការចរចាសន្តិភាពបន្ទាប់ពីការផ្អាករយៈពេល ១ ឆ្នាំ រដ្ឋាភិបាលថៃ និងចលនាផ្តាច់ខ្លួនរណសិរ្សបដិវត្តន៍ជាតិ (BRN) បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីកសាងផែនការសន្តិភាពរួម (JCPP) សំដៅបង្កើតឲ្យមានយូរអង្វែង និង សន្តិភាពពេញលេញនៅភាគខាងត្បូងប្រទេសថៃ៕
រូបថត : VOV.VN