Roberto Firmino នឹងចាកចេញពី Liverpool ក្រោយស្នាក់នៅ៨ឆ្នាំនៅចុងបញ្ចប់នៃរដូវកាលនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នឹងចាកចេញពីក្លិបហង្សក្រហម Liverpool នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

 កីឡាករវ័យ៣១ឆ្នាំរូបនេះបាននៅជាមួយហង្សក្រហមចាប់តាំងពីចូលរួមជាមួយពួកគេក្នុងកិច្ចព្រមព្រៀង២៩លានផោនពីHoffenheim ក្នុងខែមិថុនា ឆ្នាំ២០១៥។

 Firmino បានជួយ Liverpool ឈ្នះ Champions League, Premier League, FA Cup, EFL Cup និង Club World Cup កំឡុងពេលគាត់នៅ Anfield គាត់បានបង្ហាញខ្លួន៣៥៣ប្រកួតឱ្យ Liverpool ដោយស៊ុតបញ្ចូលទីបាន១០៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៧០ដង។

ការចាកចេញនេះត្រូវបានគេយល់ថា អ្នកចាត់ការ Liverpool លោក Jurgen Klopp ចង់ឱ្យ Firmino បន្តនៅជាមួយក្លិប ហើយខណៈពេលដែលកីឡាករកំពុងពិភាក្សាលើកិច្ចសន្យាថ្មី គាត់បានជ្រើសរើសបន្ត។

 គួរបញ្ជាក់ថា ក្រុមហង្សក្រហម Liverpool កំពុងឈរលេខ៦នៅ Premier League មាន៣៩ពិន្ទុ ក្នុង២៤ប្រកួត។ ក្រុមនេះនឹងត្រូវប៉ះក្រុមភ្ញៀវបិសាចក្រហម Manchester United នៅរាត្រីថ្ងៃអាទិត្យ ទី៥ មីនានេះ ហើយនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Real Madrid នៅថ្ងៃទី១៦ មីនាខាងមុខទៀតដើម្បីប្រកួតជើងទី២ ក្នុងវគ្គ១៦ក្រុមនៅ Champions League (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print