តូចចិត្តលោកយាយហាមឃាត់មិនឱ្យដេីរលេង​ នារីម្នាក់លេបថ្នាំសម្លាប់ខ្លួនទាំងវ័យក្មេង

ចែករំលែក៖

​  ​   ភ្នំពេញ​ ៖​ នារីម្នាក់តូចចិត្តនឹងលោកយាយរបស់ខ្លួនស្ដីបន្ទោសមិនឱ្យដេីរលេងជាមួយមិត្តភក្តិ​ ក័សម្រេចចិត្តធ្វេីអត្តឃាត​ដោយលេបថ្នាំសម្លាប់ខ្លួនឯង​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច​នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវលេខ៣ ផ្ទះលេខ២៤៦ ក្នុងបុរីពិភពថ្មីកួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​   សពនារីរងគ្រោះមានឈ្មោះ ស្រ៊ុន យ៉ាហ្សេទីន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅទីតាំងកើតហេតុខាងលើ។  

​    បេីតាមការរៀបរាប់ពីឈ្មោះ ប៉ុល ពិលី ភេទស្រី អាយុ៦៦ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ត្រូវជាយាយរបស់សពរងគ្រោះបានឱ្យដឹងថា​ ចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិហើយរូបគាត់តែងតែធ្វើការអប់រំឃាត់មិនឱ្យដើរលេងច្រើន តែគាត់មិនដែលស្តាប់លោកយាយឡើយ។ រហូតនៅវេលាម៉ោង១៩:២០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់គាត់បានរៀបចំខ្លួនចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀត​ តែលោកយាយក៏ឃាត់មិនឱ្យចេញក៏ទាស់សម្តីគា្នមួយប្រាវ រួចចៅរបស់គាត់ក៏ឡើងទៅគេងក្នុងបន្ទប់បាត់ទៅ ។ លុះដល់ម៉ោងកើតហេតុខាងលើរូបគាត់ក៏ហៅចៅស្រី តែមិនឮឆ្លើយតប​ លោកយាយក៏ឡើងទៅមើលក្នុងបន្ទប់ឃើញចៅស្រីគាត់ដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ​ ដោយឃើញសំបកថ្នាំងងុយដេកជាច្រើនគ្រាប់នៅក្បែរចៅ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។

​     បច្ចុប្បន្ន​ ក្រុមគ្រួសារមិនបានប្តឹងផ្តល់អ្វីឡើយ​ និងសំណូមពរយកសពចៅស្រីទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print