ប្រជាពលរដ្ឋបានប្រទះឃើញប្រភេទ B40កន្លះ ចំនួន២០គ្រាប់ខណៈកំពុងភ្ជួដីដាំដំឡូងរួចប្រគល់ជូនកម្លាំងនគរបាលជំនាញ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញនៅលើដីដាំដំឡូងរបស់គាត់ជាប្រភេទ B40កន្លះ ចំនួន២០គ្រាប់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលខ្វាវចុះទៅប្រមូលយកមករក្សាទុករង់ចាំធ្វើការប្រគល់ជូនកម្លាំងការិយាល័យនគរបាលអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ជាក់ស្តែងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាប្រភេទ B40កន្លះ ចំនួន២០គ្រាប់ ទាំងអស់នោះជូនដល់កម្លាំងការិយាល័យនគរបាលអាវុធជាតិផ្ទុះ យកមករក្សាទុកនៅកន្លែងមានសុវត្ថិភាពរង់ចាំប្រគល់បន្តជូនទៅអង្គការពាក់ព័ន្ធដើម្បីយកទៅកំទេចចោល។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា មុនដំបូងមានប្រជាពលរដ្ឋ​បានទៅ​ធ្វើ​ចំការដើម្បីដាំដំឡូងខណៈពេលដែលកំពុងភ្ជួក៏ប្រទះ​ឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាប្រភេទ B40កន្លះ ចំនួន២០គ្រាប់រួចរត់មករាយការណ៍​ជូន​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្វាវ ចុះទៅប្រមូលយកមករក្សាទុក។

ប្រភពបន្តថា ក្រោយ​ពីប្រមូលយកមកទុក​នៅប៉ុស្តិ៍រដ្ឋ​បាលខ្វាវ រួចធ្វើការប្រគល់ឲ្យកម្លាំងការិយាល័យនគរបាលអាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរ​បាលខេត្តសៀមរាប។ ប្រភពបន្តទៀតថា បន្ទាប់ពី​រកឃើញគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់ជា​ប្រភេទ B40កន្លះ ចំនួន២០គ្រាប់រួចមក​កម្លាំងការិយា​ល័យ​នគរបាលអាវុធជាតិផ្ទុះនៃស្នងការ​ដ្ឋាននគរបាលខេត្តសៀមរាប។

សូមធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសមាតាបិតាត្រូវធ្វើការពន្យល់ណែនាំដល់កូនចៅរបស់ខ្លួននៅ​​ពេលឃើញគ្រាប់យុទ្ធភ័ណ្ឌគ្រប់ប្រភេទមិនត្រូវយកមកដំលេងនោះទេ ពីព្រោះវាអាចបណ្ដាលឲ្យមានការគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន ឬកូនចៅ ហើយត្រូវរាយការណ៍ជូនដល់អាជ្ញា​​ធរដែនដី ឬសមត្ថកិច្ច​ដែល​នៅ​​ជិតបងប្អូន ដើម្បីចុះត្រួតពិនិត្យ និងយកមករក្សាទុកនៅកន្លែងដែលមានសុវត្ថិភាព៕

1 (1)

1 (2)

ដោយ៖ ប៊ុន រិទ្ធី   

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print