កម្ពុជា​-វៀតណាម​ បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះផែនការសហប្រតិបត្តិការនាឆ្នាំថ្មីខាងមុខនេះ ដោយមានក្ដីរំពឹងថា នឹងកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត

ចែករំលែក៖

ប្រទេសវៀតណាម​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ​ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយលោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម។

កិច្ចប្រជុំ ស្ដីពីសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាឆ្នាំនេះ បានប្រព្រឹត្តទៅដោយមានការរៀបចំជាម្ចាស់ផ្ទះដោយភាគីវៀតណាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាឱកាសនៃកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងលោកឧត្តមសេនីយ៍ឯក តូ ឡឹម បានមានប្រសាសន៍ថ្លែងអំណរគុណទៅវិញទៅមកចំពោះការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាឆ្នាំកន្លងទៅ ដែលនាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

...

ជាមួយគ្នានោះ ភាគីទាំងពីរក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះផែនការសហប្រតិបត្តិការនាឆ្នាំថ្មីខាងមុខនេះ ដោយមានក្ដីរំពឹងថា នឹងកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត៕ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print