ចិនបន្តបង្កើនថវិកាការពារជាតិ កើនឡើងជិត ២៥០ពាន់លានដុល្លារ

ចែករំលែក៖

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលដែលបានចេញផ្សាយនៅក្នុងសម័យបើកសភាប្រជាជនជាតិនៅទីក្រុងប៉េកាំងថ្ងៃនេះ (ថ្ងៃទី 5 ខែមីនា) ប្រទេសចិននឹងបង្កើនថវិកាការពារជាតិរបស់ខ្លួនបន្ថែម 7.2% នៅឆ្នាំ 2023 គឺបានកើនឡើងដល់ 1.553 ពាន់លានយន់ (ប្រហែល 224.8 ពាន់លានដុល្លារអាមេរិក)។

មុននេះ អ្នកនាំពាក្យសម័យប្រជុំ លោក Wang Chao បាននិយាយថា ប្រទេសចិនកំពុងបង្កើនថវិកាការពារជាតិរបស់ខ្លួនដោយផ្អែកលើតម្រូវការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ស្មុគស្មាញ និងបំពេញកាតព្វកិច្ចរបស់ប្រទេសសំខាន់មួយនៅលើពិភពលោក។
យោងតាមលោក Wang Chao ការធ្វើទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិននឹងមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយក្នុងពិភពលោកនោះទេ។ កាលពីឆ្នាំមុន ប្រទេសចិនបានបង្កើនថវិកាការពារជាតិរបស់ខ្លួនចំនួន 7.1% ដល់ 1.45 ពាន់ពាន់លានយន់។ នៅឆ្នាំ 2021 ថវិកានេះគឺ 1.36 ពាន់ពាន់លានយន់ ធៀបនឹង 1.27 ពាន់ពាន់លានយន់កាលពីឆ្នាំមុន។
ថវិកាការពារជាតិរបស់ចិនសម្រាប់ឆ្នាំ 2023 គឺច្រើនជាងទ្វេដងគឺកើនឡើងដល់ទៅ 720 ពាន់លានយន់ដែលស្មើនឹងការចំណាយលើប្រតិបត្តិការយោធាកាលពី10ឆ្នាំមុន។
នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បាននិយាយនៅពេលអានរបាយការណ៍ការងាររបស់រដ្ឋាភិបាលក្នុងសម័យប្រជុំសភាប្រជាជនជាតិថា “កងកម្លាំងប្រដាប់អាវុធត្រូវពង្រឹងការហ្វឹកហ្វឺនយោធា និងការត្រៀមខ្លួនប្រយុទ្ធក្នុងគ្រប់ទិដ្ឋភាព អភិវឌ្ឍការតម្រង់ទិសយុទ្ធសាស្ត្រយោធាថ្មី ការលះបង់ធនធានបន្ថែមទៀតក្នុងការបណ្តុះបណ្តាលក្នុងស្ថានភាពប្រយុទ្ធ ”។
យោងតាមលោក Li Keqiang វិស័យការពារជាតិ និងយោធារបស់ប្រទេសបានទទួលសមិទ្ធផល និងការផ្លាស់ប្តូរដ៏អស្ចារ្យជាច្រើនក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ លោកបានវាយតម្លៃថា យោធាបានដាក់ពង្រាយផែនការទំនើបកម្ម “តឹងតែង និងអាចបត់បែនបាន” ដោយបានបំពេញកិច្ចការជាច្រើនទាក់ទងនឹងព្រំដែន ដែនសមុទ្រ ការប្រឆាំងភេរវកម្ម និងការរក្សាស្ថិរភាព៕ ដោយធីរីណា

...

រូប​ថត​ :RIA Novosti

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print