តើណាតូ បានត្រៀមលក្ខណៈវាយលុករុស្ស៊ីដោយមីស៊ីល រហូតដល់ ៣០ ពាន់គ្រាប់?

ចែករំលែក៖

អ្នកជំនាញខាងយោធាជឿថា រុស្សីស្ថិតក្នុងគ្រោះថ្នាក់ប្រសិនបើរងការវាយប្រហារដោយ NATO ជាមួយនឹងកាំជ្រួច Cruise រាប់ម៉ឺនគ្រាប់។

លោក Sergei Mironov សាស្ត្រាចារ្យរងនៅមហាវិទ្យាល័យអន្តរជាតិនិងសន្តិសុខជាតិ បណ្ឌិត្យសភាការទូតនៃក្រសួងការបរទេសរុស្ស៊ី បាននិយាយថា សម្ព័ន្ធអាត្លង់ទិកខាងជើង (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងពិចារណាលើលទ្ធភាពនៃការបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងរុស្ស៊ីដោយប្រើ អាវុធបរមាណូនិងការចល័តកាំជ្រួចបានរហូតដល់20 ទៅ30 ពាន់គ្រាប់ដែលក្នុងនោះ កាំជ្រួច Cruise អាចដាក់នៅលើកប៉ាល់ ដែលមានទីតាំងនៅក្នុងដែនទឹកអឺរ៉ុប នេះគឺទាក់ទងទៅនឹងការណ៍ពិតដែលថា ទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការពង្រីកចំនួនរដ្ឋសមាជិកណាតូ ដើម្បីបង្កើនតំបន់នៃដែនទឹកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
លោក Sergei Mironov បានបញ្ជាក់ថា “គោលគំនិតនៃការវាយប្រហារជាសកលត្រូវបានបង្កើតឡើងតាមដែលខ្ញុំចាំបាន ប្រហែល10ឆ្នាំមុន ជនជាតិអាមេរិកបានបង្កើតគំនិតដោយផ្អែកលើកាំជ្រួចមីស៊ីលឆ្លងទ្វីប”។”អ្វីដែលខ្ញុំអាចនិយាយបានថាគំនិតនេះគឺផ្អែកលើទីមួយគឺ ដែនសមុទ្រ ទើបបានជាពួកគេត្រូវការហ្វាំងឡង់ និងស៊ុយអែតនៅក្នុងអង្គការណាតូឥឡូវនេះ?”។
លោក Mironov បាននិយាយថា “ជាក់ស្តែងពួកគេចង់ទាញយកផលប្រយោជន៍ពីដែនទឹកនៃប្រទេសទាំងនេះ ដើម្បីបញ្ជូនកប៉ាល់ប្រដាប់ដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបទៅកាន់ទីនោះ ហើយពួកគេអាចវាយប្រហារក្នុងពេលតែមួយជាមួយនឹងកាំជ្រួចមីស៊ីលអន្តរទ្វីបចាប់ពី 20.000 ទៅ 30.000 គ្រាប់” ។
យោងតាមសាស្ត្រាចារ្យ Mironov ទោះបីរុស្ស៊ីមានប្រព័ន្ធការពារដែនអាកាសទំនើបក៏ដោយ ក៏វាពិតជាមិនអាចទប់ទល់ការវាយប្រហារដ៏ធំបែបនេះបានដែរ។ អ្នកជំនាញខាងយោធាបានបញ្ជាក់ថា «ទោះបីជាមានប្រព័ន្ធការពារកាំជ្រួចគុណភាពខ្ពស់ក៏ដោយ ក៏យើងមិនអាចទប់ទល់នឹងការវាយប្រហារបែបនេះបានទាំងស្រុងនោះទេ។
ក្រៅពីនេះ NATO មិនមានកាំជ្រួចមីស៊ីលអន្តរទ្វីបច្រើនបែបនេះទេ ព្រោះតាមការប៉ាន់ប្រមាណខ្លះ អាមេរិកមាន Tomahawks ប្រហែល ១០-១២ ពាន់គ្រាប់ប៉ុណ្ណោះក្នុងការប្រយុទ្ធ។ ប៉ុន្តែកុំភ្លេចទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូក៏ត្រូវបានបំពាក់ដោយកាំជ្រួចបាញ់ពីលើអាកាសជាច្រើនដូចជា Scalp-EG ឬ AGM-158 JASSM…៕ ដោយធីរីណា

...

រូប​ថត​ : GD&TĐ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print