ផឹកថ្នាំសម្រាប់លាយសម្លាប់សត្វល្អិតអស់កន្លះដប ទើបដឹងថាកម្រោលចូលខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវតីម្នាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ភ្លាមៗខណៈដែលយុវតីរូបនោះបានផឹកថ្នាំពុលសម្រាប់លាយកំចាត់សត្វល្អិតអស់កន្លះដប ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចរោងនៅជិតផ្ទះយុវតីក្នុងភូមិប្រាងរលឹម សង្កាត់អូរតាវ៉ៅ  ក្រុង-ខេត្តប៉ៃលិន។

ប្រភពពីឪពុកម្ដាយយុវតីរងគ្រោះបានឲ្យដឹងថា  យុវតីរងគ្រោះឈ្មោះ មាន  សុវ៉ាន់លីដា  អាយុ១៩ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយមូលហេតុុដែលបណ្ដាយឲ្យយុវតីម្នាក់នេះផឹកថ្នាំពុលនោះដោយសារ កម្រោលចូលខ្លួន។

ប្រភពពីរយុវតីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងមានអាការៈវិលមុខពេលហូបបាយ ហើយក៏ទៅដេក មួយសន្ទុះក្រោយមកស្រាប់តែក្នុងខ្លួនញ័រក៏ស្ទុះរត់សំដៅទៅរោងដែលមានថ្នាំពុលទុកសម្រាប់ទុកបាញ់កំចាត់សត្វល្អិត ឃើញដបជ័រមានថ្នាំទឹកកន្លះដបក៏យកមកផឹកអស់តែម្តង  ក្រោយពីផឹករួចស្រាប់តែក្ដៅពេញពោះ  ហើយក៏បានស្រែកហៅឲ្យឪពុកម្ដាយបងប្អូនឲ្យជួយ ភ្លាមៗនោះពួកគាត់ក៏នាំគ្នារត់មកមើលឃើញយុវតីរងគ្រោះអង្គុយក្អួតចង្អោ ទន់ដៃទន់ជើង ហើយក៏ឃើញមានដបថ្នាំសម្រាប់យកលាយបាញ់ដំណាំសម្លាប់
សត្វល្អិតនៅជិតខ្លួននាង  ក៏សួរកូនស្រីថា មានរឿងអ្វី? នាងមិនបានប្រាប់ទេ រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗតែម្ដង ពេលមកដល់មន្ទីរពេទ្យយុវតីរងគ្រោះបានប្រាប់គ្រូពេទ្យថា មានកម្រោលចូលមិនដឹង​ខ្លួនរត់ទៅផឹកថ្នាំដែលនៅក្នុងដបជ័រដែលមានទឹកថ្នាំកន្លះដបក៏យកមកផឹកតែម្តង៕

1 (1)

1 (2)

ដោយ៖ ស សារ៉េត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print