នគរបាលខណ្ឌដង្កោ​ឃាត់ខ្លួនជនសង្ស័យ០៦នាក់ជាបន្តបន្ទាប់​ ក្រោយពីក្រុមនេះប្រេីដុំថ្ម​ និងកាំបិត​ គប់,កាប់បុរស០២នាក់ឱ្យរងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងនគរបាលព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ សហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រៃស​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យសរុប០៦នាក់ក្នុងចំណោមបក្ខពួក០៧នាក់​ នាព្រឹកថ្ងៃអង្គារ ទី០៧​ ខែមីនា​ ឆ្នាំ​២០២៣​នេះ​ បន្ទាប់ពីក្រុមនេះធ្វេីសកម្មភាពប្រេីកាំបិត​ និងដុំថ្ម​ គប់និងកាប់ទៅលេីបុរសពីរនាក់ឱ្យរងរបួសធ្ងន់កាលពីយប់ថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ២០២៣កន្លងទៅថ្មីៗ​នេះ។
​    ជនសង្ស័យទាំង០៦នាក់ខាងលេីនេះ​ សមត្ថកិច្ចនៅមិនទាន់បញ្ចាក់ពីអត្តសញ្ញាណនៅឡេីយទេ​ ខណៈកំពុងតាមស្រាវជ្រាវរកបក្ខពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន​ ។
​   លោកវរសេនីយ៍ទោ​ ជាង​ ហុកសែ​ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ​បានបញ្ចាក់ប្រាប់ថា​ នៅយប់ថ្ងៃទី០៥​ ខែមីនា​ ឆ្នាំ​២០២៣​ មានបុរសរងគ្រោះ០២នាក់​ ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា០៧នាក់​ ប្រដាប់ដោយកាំបិត​ និងដុំថ្ម​ ធ្វេីសកម្មភាពគប់​និងកាប់​ បណ្ដាលឱ្យរងរបួសធ្ងន់ ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ។
​     ក្រោយពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ​ និងក្រោមការ
បញ្ចាផ្ទាល់ពីលោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការនគរបាលខណ្ឌដង្កោ​ លោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ​បានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន០៦នាក់ជាបន្តបន្ទាប់​នៅថ្ងៃទី៦​ និងទី៧​ មីនា​ ២០២៣នេះ​ ខណៈដែលបក្ខពួកម្នាក់ទៀតដឹងខ្លួនរត់គេចខ្លួនបាត់ស្រមោល​ ។
​    បច្ចុប្បន្ន​នេះ​ ជនសង្ស័យ០៦នាក់​និងវត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញ​បញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ​ ចាត់ការតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print