​រុស្ស៊ីចាញ់ប្រៀបទៅលើអាមេរិក ដោយសារតែអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីបាន តែរុស្ស៊ីមិនអាចដាក់ទណ្ឌកម្មអាមេរិកបានទេ

ចែករំលែក៖

អាមេរិកជាប្រទេសមហាអំណាចទី១នៅលើពិភពលោក ហើយអាមេរិកមានសិទ្ធពេញលេញនៅក្នុងការនិយាយទៅកាន់ប្រទេសណាមួយឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចពាណិជ្ជកម្ម​ដោយឯកតោភាគីមិនចាំបាច់ឆ្លងការអនុញ្ញាពីអង្គការសហប្រជាជាតិឡើយ។ ដូចជាការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាដើម អាមេរិកបានសម្រេចជាឯកតោភាគីរួមគៀងគរប្រទេសមិត្តចូលរួមដាក់ទណ្ឌកម្ម។

ចំណែករុស្ស៊ីវិញមិនអាចដាក់ទណ្ឌកម្មទៅលើអាមេរិក ដូចអាមេរិកធ្វើទៅលើខ្លួននោះឡើយ ទាំងនោះហើយដែលធ្វើឲ្យរុស្ស៊ីចាញប្រៀបអាមេរិក​ បើទោះជាមានកម្លាំងខ្លាំងគ្រាប់បែកបរមាណូច្រើនជាងអាមេរិកក្តី។ ការដាក់ទណ្ឌកម្មគឺជាអាវុធដ៏មុតស្រួចបំផុតរបស់អាមេរិកសម្រាប់វាយប្រហារទៅលើសត្រូវរបស់ខ្លួន អាវុធនេះវាមានកម្លាំងបំផ្លាញជាងគ្រាប់បែកបរមាណូទៅទៀត។ ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសណាមួយនោះ គឺធ្វើឲ្យប្រទេសនោះត្រូវរងទុក្ខវេទនាមិនអាចងើបរួម។ ការដាក់ទណ្ឌកម្មរយៈពេលកន្លងមកធ្វើឲ្យរុស្ស៊ីស្ទើតែដួលរលំទៅហើយ បើរុស្ស៊ីជាប្រទេសតួចគ្មានទំនាក់ទំនងទូលំទូលាយនៅខាងក្រៅនោះរុស្ស៊ីនឹងត្រូវដួលជាមិនខាង។

​ប្រវត្ដិសាស្ដ្រ​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​មិន​ត្រឹមតែ​កើត​មាន​នា​សម័យកាល​នេះ​ឡើយ​ ទណ្ឌកម្មសេដ្ឋកិច្ច​បាន​កើត​ មាន​តាំងពី​ឆ្នាំ​៤៣២​ មុន​គ្រិស្ដសករាជ​ ពេល​នោះ​អ្នកនយោបាយ​ប្រទេស​ក្រិ​ច​ និង​មេទ័ព ​Pericles​ បាន​អនុវត្ដ​ច្បាប់​មួយ​ដែល​មានឈ្មោះ​ថា​ Megarian​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ករណី​ចាប់ខ្លួន​ស្ដ្រី​ Apasian ៣​នាក់​ ។​

​ក្នុង​សម័យកាល​ទំនើប​កម្ម​របស់​អា​មេ​រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​សម្រាប់​បំពេញ​គោលនយោបាយ​ដែល​អា​មេ​រិ​ក​ចង់បាន​ ។​ នៅ​ក្នុង​សង្គ្រាមត្រជាក់​អា​មេ​រិ​កបាន​ប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច​បង្ក​ឲ្យ​មាន​អ​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដែល​មិន​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​អា​មេ​រិ​ក​ក្នុង​នោះ​មាន​តំបន់​អា​មេ​រិ​កឡា​ទី​ន​ ។​ អតីត​សហភាព​សូ​វៀត​ក៏​ធ្លាប់​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ដល់​ប្រទេស​ចិន​ អា​បាល់​នៀ​ យូ​ហ្គោ​ស្លា​វី​  ។​ ការ​ដាក់​ទណ្ឌកម្ម​ភាគច្រើន​ធ្វើ​ឡើង​ដល់​ប្រទេស​ធំ​ ប្រទេស​មហាអំណាច​ប្រឆាំង​ទៅ​នឹង​ប្រទេស​តូចតាច​ដែល​មិន​ព្រម​ស្ដាប់បង្គាប់​ខ្លួន​ ។​

​ភាគច្រើន​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​គឺ​ជាង​ការ​សងសឹក​ទៅ​លើ​ប្រទេស​ដែល​រារាំង​ផលប្រយោជន៍​ធ្វើ​ឲ្យ​បាន​បង់​ផល​ ប្រយោជន៍​ដល់​ប្រទេស​មហាអំណាច​ ។​ អា​មេ​រិ​ក​ជា​ប្រទេស​អនុវត្ដ​ការ​ដាក់​ទណ្ឌ​កម្ម​ទៅ​លើ​ប្រទេស​ដទៃ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​។​ អា​មេ​រិ​ក​មាន​២៤​កម្មវិធី​ហាមប្រាម​ដឹក​ជញ្ជូន​បាន​អនុវត្ដ​ទៅ​លើ​ប្រទេស​ជា​ច្រើន​ក្នុង​នោះ​មាន​ប្រទេស​កូ​ឌឺ​វ័​រ​ បេឡា​រូស​ ស៊ី​រី​ ។​ ចាប់​តាំងពី​អំឡុង​ឆ្នាំ​១៩៩០​ ច្បាប់​ដាក់​ទណ្ឌ​កម្ម​ដឹក​ជញ្ជូន​ក្លាយជា​ប្រធានបទ​សំខាន់​មួយ​ដែល​ប្រទេស​ជា​ច្រើន​មិន​ចង់​ជួប​ប្រទះ​នោះ​ឡើយ​ ដោយសារ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ ។​ អា​មេ​រិ​ក​ធ្លាប់​បាន​អនុម័ត​ដាក់​ទណ្ឌកម្ម​ដឹក​ជញ្ជូន​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​អ៊ី​រ៉ា​ក់​ និង​គុយ​បា​ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំងនោះ​មិន​អាច​ងើបឈរ​ឡើង​វិញ​បាន​ ។​

​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​ទៅ​លើ​ប្រទេស​គុយ​បា​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩៦០ ​ដោយពេល​នោះ​អា​មេ​រិ​ក​បញ្ចប់ការ​នាំ​ចូល​ស្ករ​ពី​អា​គុយ​បា​ដែល​ជាផលិត​ផល​សំខាន់​បំផុត​របស់​ប្រទេស​នេះ​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ។​ ការ​ដាក់​ ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​គុយ​បា​មាន​រយៈ​ពេល​យូរ​បំផុត​បើ​ប្រៀបធៀប​នានា​ដែល​អា​មេ​រិ​ក​បា​មន​អនុវត្ដ​ទៅ​លើ​ប្រទេស​​ជិតខាង​ ។​

​ចាប់តាំងពី​អតីត​ប្រធានាធិបតី​ ប៊ី​ល​ ក្លី​ន​តុ​ន​ ឡើង​កាន់​អំណាច​ដឹកនាំ​អា​មេ​រិ​ក​ លោក​បាន​អនុវត្ដ​គោលនយោបាយ​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​ឈ្លាសវៃ​បំផុត​ដោយ​លោក​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ឬ​ស្ថាប័ន​ឯក​រាជ្យ​មិន​បាន​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ទាំងមូល​នោះ​ឡើយ​ ។​ ចំណែក​ច្បាប់​ដាក់​ទណ្ឌកម្ម​ដឹក​ជញ្ជូន​ក្រោម​របប​ប្រ​ធានា​ធិ​បតី​ ប៊ូ​ស​ សំដៅ​ទៅ​លើ​ទណ្ឌកម្ម​ចរាចរណ៍​ហិរញ្ញវត្ថុ​ដោយ​លោក​ប្រើប្រាស់​ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារ​សម្រាប់​បិទទ្វារ​ធនាគារ​ជា​ច្រើន​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​មិន​ស្ដាប់បង្គាប់​អា​មេ​រិ​ក​ ៕

2

1

ប្រែស្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print