ខ្សឹបដាក់ត្រចៀក៖ មានអំពើពុករលួយក្នុងការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអារមេ១ខ្សែនៅស្រុកកំពង់សៀម

ចែករំលែក៖

គម្រោងដាក់ឲ្យដេញថ្លៃសម្រាប់កិច្ចសន្យាការងារសាងសង់ផ្លូវបេតុងអារមេ១ខ្សែ នៅក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ២០១៦កន្លងទៅនេះដែលត្រូវបានគេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីទាញយកផលប្រយោជន៍រៀងៗខ្លួននោះ ពេលនេះផ្លូវកំពុងតែចាប់ផ្ដើមស្ថាបនាទាំង ខ្វះលក្ខណៈបច្ចេកទេសដោយគ្មានការត្រួតពិនិត្យពីជំនាញពិតប្រាកដនោះឡើយ។

ផ្លូវបេតុងអារមេ១ខ្សែប្រវែង១៤៥ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់១៥សង់ទីម៉ែត្រ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញថ្លៃ៥៣.២៨៥.៨០០រៀលដែលត្រូវរ៉ូវគ្នាក្នុងតម្លៃខ្ពស់បំផុតគឺ ៥២.២០០.០០០រៀល ។ ទាំងនេះដែលត្រូវបានគេមើលឃើញថា វាខុសប្លែកពី បណ្ដាឃុំស្រុកដទៃដែលតម្លៃការដេញថ្លៃគម្រោងរបស់គេចុះជាងពាក់កណ្ដាលគឺអាច សាងសង់ផ្លូវបាន១ទ្វេរជា២ឯណោះ។

ចំពោះការសាងសង់ផ្លូវវិញគឺគេមិនបានបុកបង្ហាប់ដីទេគ្រាន់តែបោសសម្អាតដីហើយលាយបេតុងចាក់ពីលើតែម្ដង។ រីឯកន្លែងខ្លះមានកម្ពស់ពី១២ទៅ១៣សង់ទីម៉ែត្រ ដោយប្រើដែក៨ មីលីម៉ែត្រចងយ៉ាងរង្វើលទៀតផង។ គេនិយាយថា ការដេញថ្លៃសង់ផ្លូវតាមបណ្តាឃុំនានានៅខេត្តកំពង់សៀមគឺយ៉ាងនេះឯង ៕

1111

...


1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print