កម្លាំងសមត្ថកិច្ច​ រកឃើញ​យានយន្ត ៤៨៩គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៩ ខែមីនានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​បញ្ជាក់ថា​ កម្លាំងនគរបាលទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤៨៩គ្រឿង នាថ្ងៃទី០៩​ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ៤២៥គ្រឿង និងរថយន្ត ៦៣គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់បន្ថែមថា​៖សម្រាប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២១,៣៩១គ្រឿង ក្នុងនោះមានម៉ូតូ ១៧,៨៥០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,៥៤១គ្រឿង។

សូមជម្រាបជូនថា​ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ស្រវឹង ទូរស័ព្ទ អត់ផ្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ ឆៀក អត់បណ្ណបើកបរ ទូរស័ព្ទ អាជីវកម្ម និងល្មើសសញ្ញាជាដើម។

លោកអ្នកនាំពាក្យ បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ដោយឡែក​សម្រាប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៨លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ១៣នាក់ (របួសធ្ងន់ចំនួន ១២នាក់)។ រយៈពេល ៦៨ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥៦៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ២៨៧នាក់ របួស ៧៣៤នាក់ (របួសធ្ងន់ ៤៨៥នាក់)៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print