ឃាត់ខ្លួនមនុស្ស​ ៣២នាក់​ ក្នុងករណីបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស​ចំនួន ១៣ករណី​ នាថ្ងៃទី​០៩​ មីនា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ៣២នាក់​ ក្នុងករណីបង្ក្រាបគ្រឿងញៀន​ចំនួន ១៣ករណី​ នៅថ្ងៃព្រហស្បតិ៍​ទី​០៩​ ខែមីនា​ ឆ្នាំ​២០២៣នេះ។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមីនានេះ​ បានគូសបញ្ជាក់​ថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ករណី ក្នុងនោះ ករណីប្រើប្រាស់២ករណី, ដឹកជញ្ជូនរក្សាទុក៥ករណី និងជួញដូរ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣២នាក់។

របាយការណ៍ដដែល​បន្តថា​ ចំពោះ​លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១,៤០៣ករណី ឃាត់មនុស្ស៣,៣២៦នាក់ (ស្រី២១៧នាក់)។ 

គួរជម្រាបដែរថា​ កម្លាំងសមត្ថកិច្ច​ជំនាញ​ នៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនជនសង្ស័យចំនួន​​ ៤៥នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន​ កាលពីថ្ងៃទី០៨ មីនាម្សិលមិញនេះ។ក្នុងចំណោមជនសង្ស័យទាំង​ ៤៥នាក់នោះ មាន ២៧នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៦ករណី​ និងជនសង្ស័យ​ ១៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន​ ១៣ករណី។

ជាមួយគ្នានេះ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីងផងដែរ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print