ភ្នំពេញ : លោកឧត្តមសេនីយ៍ឯកសាយម៉េងឈាង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់អោយដឹងថា,ករណីបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដំណោះស្រាយ តាមរយៈការផ្តល់ជាព័ត៌មានដូចខាងក្រោម :
១.សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង (បើមាន)
២. ទីតាំងដែលត្រូវយកពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា មកដាក់ស្នេីសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណម្តងទៀតបាន មានដូចជា :
-ប៉ុស្តិននគរបាលរដ្ឋបាលឃុំ/សង្កាត់នៃទីលំនៅអចិន្ត្រៃយ៍
-អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនៃ ទីលំនៅអចិន្ត្រៃយ៍
-ស្នងការដ្ឋាននគរបាលរាជធានី ខេត្តនៃទីលំនៅអចិន្ត្រៃយ៍
-សាខាអត្តសញ្ញាណប័ណ្ណផ្សារអុីអន២សែនសុខ
-នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានទីតាំងនៅ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៣.រយ:ពេលទទួលបានគឺ ៣០ថ្ងៃនៃថ្ងៃការងារ
សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ ៕
ដោយ : សហការី