ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ចែករំលែក៖

មណ្ឌលគិរី៖ សាលាដំបូងខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខ តំណែងព្រះរាជអាជ្ញា នៃ​អយ្យការអមសាលាខេត្ត កាលពីល្ងាចថ្ងៃទី២៧ខែកក្កដា២០១៥នេះ ក្រោមអធិបតីភាព លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សមាជិកឧត្តមក្រុមប្រឹក្សាអង្គចៅ ក្រម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុង​ខេត្ត ជាច្រើន​នាក់ចូលរួមផងដែរ។​​ ​

20150728-121050.jpg

ការប្រកាសតែងតាំងចូលកាន់មុខតំណែងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្ត​មណ្ឌលគិរី​នាពេលនោះ លោក ឡុង ហុកម៉េង អតីតព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល ត្រូវចូលកាន់​តំណែ​ង​ថ្មី ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសលោក ឃុត សុភាង អតីតព្រះរាជអាជ្ញា​អមសា​លាដំបូង​ខេត្តមណ្ឌលគិរី ត្រូវផ្ទេរភារ កិច្ចទៅកាន់ព្រះរាជអាជ្ញានៃអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។

​ក្នុងពិធីនោះឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍បានមានប្រសាសន៍ថា ការរៀប​ចំផ្លាស់​ប្តូរតួនាទីភារកិច្ចរបស់អាជីពចៅក្រមព្រះរាជអាជ្ញា និងមន្រ្តីរាជការផ្សេងៗ ជាធម្មតាទេនេះដែលជាផ្នែកមួយ កែទម្រង់ក្នុងវិស័យប្រព័ន្ធយុត្តិធម៍ក្នុងការបម្រើសេវាយុត្តិ ធម៍ឲ្យកាន់តែប្រសើឡើងថែមទៀត គឺធ្វើយ៉ាង ណាបង្កើននូវជំនឿទុកចិត្តពីសំណាក់សាធារ ណៈជននិងប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៍នេះ។ ​

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រុញឲ្យព្រះរាជអាជ្ញា ដែលទើបមកកាន់តំណែងថ្មី ត្រូវបង្កើន​កិច្ចសហការជា មួយអាជ្ញាធរដែនដី និងមន្រ្តីនគរបាលយុត្តិធម៍ ដើម្បីបង្កើនប្រសិទ្ធភាព នៃ ការគោរពច្បាប់ឲ្យបាន​តឹងរឹង​បំ​ផុត​ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមាន ជាពិសេស បទល្មើសព្រៃឈើ និងបទល្មើស​គ្រឿង​ញៀនទាំងនេះជាអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះ រា​ជា​ណាចក្រកម្ពុជា។ ​​

ឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរដល់ចៅក្រម និងព្រះរាជអាជ្ញាត្រូវប្រកាន់ភ្ជាប់នូវ សម្បញ្ញៈ មនសិការខ្ពស់ ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ ប្រកបដោយតម្លា ភាព សមភាព និងយុត្តិធម៌ស្របតាមច្បាប់ គឺសំដៅធ្វើយ៉ាងណា ឲ្យមនសិការកាន់តែមាន ឆន្ទានុសិធ និងទទួលនៅជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈរបស់ ខ្លួនយ៉ាងម៉ឹងមាត់ភ្ជាប់ភ្ជូន ព្រោះក្រមសីលធម៌នេះ ជាត្រីវិស័យសម្រាប់ ជួយតម្រង់ផ្លូវឲ្យចៅ ក្រម និងព្រះរាជអាជ្ញា បានក្លាយខ្លួនគោរពច្បាប់ ដែលជាសកម្មភាពខ្ពស់ ក្នុងគោលបំណង ពង្រឹងសេចក្តីថ្លៃថ្នូរ ក្នុងការអនុវត្តភារកិច្ចតុលា។ ត្រូវជម្រុញ លើកកម្ពស់ឯករាជ្យភាពរបស់ តុលា ដើម្បីធ្វើយ៉ាងណាឲ្យខ្លួនក្លាយជាបុគ្គល ដែលមានចរិតយុត្តិធម៌។

ត្រូវរៀបចំរដ្ឋបាល ទុកដាក់បញ្ជីរឿងក្តីឲ្យបាន ត្រឹមត្រូវប្រកបដោយទទួលខុសត្រូវ និងបន្តចាត់ការទាន់ពេល វេលាស្របទៅតាមនិតីវិធី ដែលច្បាប់កំណត់ ជៀសវាងទុកចោលមិនចាត់ការសំណុំរឿង ផ្សេងៗ ដែលធ្វើឲ្យការឃុំខ្លួនជនសង្ស័យ និងជនល្មើស លើស ការកំណត់នៃច្បាប់ដែលធ្វើ ឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិសេរីភាពរបស់បុគ្គល៕

20150728-121054.jpg

...

20150728-121057.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print