ខេត្តកំពង់ឆ្នាំង : តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ទឹកដែលប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យនៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អស់ប្រមាណ ១០០ឡាន និងប្រើរថយន្តចំនួន ១០គ្រឿង ដែលមកដល់ម៉ោង១១ និង៣០នាទីនេះ មិនទាន់ពន្លត់បានទាំងស្រុងនៅឡើយ។
ព័ត៌មានបឋម ! បានបញ្ជាក់អោយដឹងថា, អគ្គីភ័យនេះបានឆេះផ្ទះប្រជាពលរដ្ឋ អស់ប្រមាណ ៣០ខ្នងក្នុងចំណោមផ្ទះចំនួន ៤២ខ្នងនៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានឆាបឆេះទាំងស្រុង នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរក្រុងកំពង់ឆ្នាំងនៅវេលាម៉ោង១១ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ច អាជ្ញាធរ នៅបន្តយកចិត្តទុកដាក់ ទប់ស្កាត់ អន្តរាគមន៍ពន្លត់ អាចនឹងរលត់ទាំងស្រុង នាពេលបន្តិចទៀតនេះ ៕
ដោយ : សហការី