ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន ៨ផ្ទាំងបានបាក់និងរៀបស្មើដល់ដីបន្ទាប់ពីមន្ត្រីរដ្ឋកទឹកម្នាក់បានបើករថយន្តបុករះទាំងកំរោលកាលពីម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅមហាវិថីសហព័ន្ធរុស្សីត្រង់មុខធនាគាអេសុីលីដាស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញព្យាយាមបើករថយន្តរត់ចេញពីកន្លែងបានប្រមាណជាង១គីឡូម៉ែត្ររហូតទាល់តែរថយន្តខូចទៅមុខលែងរួច ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ford ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 13-2-0818 ធ្វើដំណើតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៨ផ្ទាំងរៀបស្មើដល់ដី ហើយរថយន្តបង្កបានព្យាយាមបើករត់ប្រហែល១គីឡូដីទើបរថយន្តទៅមុខលែងរួច។
ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើហេតុនិងសហការជាមួយជំនាញចរាចរណ៍រាជធានីវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោលរង់ចាំដោះស្រាយពេលក្រោយ៕



ដោយ៖ សុខាសែនជ័យ
...