ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានរៀបចំសន្និបាតវិសាមញ្ញ បន្តអាណត្តិទី៤ ក្រោមការចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងមានការចូលរួមពីសមាជិកពេញសិទ្ធិចំនួន ១២០នាក់ និងតំណាងសមាជិកភាពមកពីក្រសួង ស្ថាប័ន អង្គភាព និងអ្នកសង្កេតការណ៍ចំនួន ៧៨នាក់ ជាសមាជិក សមាជិកា មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តិ សរុបចំនួន ១៩៨នាក់ ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរវេណសាលាខេត្តកំពត។
សន្និបាតវិសាមញ្ញនេះក្នុងគោលបំណងបូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុ រយៈពេល២ឆ្នាំ៥ខែ និងអនុវត្តផែនការបន្ត អភិវឌ្ឍសាខា នូវអាណត្តិទី៤ បន្ត២០១៦-២០១៩ និងធ្វើការបោះឆ្នោតអនុម័តជ្រើសរើស គណៈកម្មាធិការសាខា បន្តអាណត្តិទី៤ ដើម្បីបម្រើការងារមនុស្សធម៌ជូនពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ច្រកល្ហកក្នុងតំបន់នានា ៕
ដោយ៖ សីលា