ឃាត់ខ្លួន​ជនជាតិចិន​ ០៣នាក់​ ពាក់ព័ន្ធករណីកាន់កាប់រក្សាទុកអាវុធ និងគ្រឿងញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៣​នេះ​ បានបង្ហាញមុខជនជាតិចិន​ចំនួន​ ០៣នាក់​ ពាក់ព័ន្ធករណីកាន់កាប់រក្សាទុកអាវុធ និងគ្រឿងញៀនដោយខុសច្បាប់ ក្រោយ​សាកសួរ​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

ប្រភពដដែលបន្តថា​ យោងតាមបណ្តឹងតាមរយៈទំព័រហ្វេសប៊ុកផេក សម្តេចក្រឡាហោម ស ខេង ស្តីពីករណី សំណើសុំជួយអន្តរាគមន៍ ស្វែងរកជនបរទេសចំនួន០១នាក់ ជនជាតិចិន ឈ្មោះ HU RONG ភេទប្រុស អាយុ ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ T0154078 ដែលបាត់ខ្លួននៅខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងចំរុះ និងគណៈបញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះស្រាវជ្រាវពីទីតាំងមួយទៅទីតាំងមួយផ្សេងៗនៅក្នុងក្រុងព្រះសីហនុ និងចុងក្រោយក្រុមការងារបានធ្វើការស្រាវជ្រាវ និងឈានដល់ការរកឃើញជនសង្ស័យចំនួន ០៣នាក់ (ប្រុស) ជនជាតិចិន នៅចំណុចសណ្ឋាគារ LZ SEAVIEW RESIDENCE ដែលមានទីតាំងស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្នុងនោះជនរងគ្រោះជាជនជាតិចិនម្នាក់ក៏ត្រូវបានជួយសង្គ្រោះផងដែរ ។

ជនសង្ស័យទាំង០៣នាក់ ជាជនជាតិចិន មានឈ្មោះ ៖
១-ឈ្មោះ WANG JIANPING ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧ ខែមករា ឆ្នាំ២០០០ (គ្មានលិខិតឆ្លងដែនជាប់ខ្លួន) គឺពាក់ព័ន្ធករណី បង្ខាំង កាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន ។ ២-ឈ្មោះ YU YANG ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៨៥ កាន់លិខិតឆ្លងដែនលេខៈ EH4139597 ។ ៣- ឈ្មោះ ZHOU LAI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខៈ EF7893800 ពាក់ព័ន្ធករណី កាន់កាប់រក្សាទុកអាវុធ និងគ្រឿងញៀនដោយខុសច្បាប់ ។

ដកហូតវត្ថុតាងរួមមាន ៖ រថយន្ត AUDI ពណ៍ខ្មៅ ស្លាកលេខ 2AD-8796 រថយន្ត RANDROVER ពណ៍ខ្មៅ ស្លាកលេខ កម្ពុជា CAR.LIF7 រថយន្ត RANDROVER ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ2AW-5665 អាវុធខ្លី GLOCK 19 GEN 4 ១០គ្រាប់ ០១ដើម អាវុធ GLOCK 17 ខ្លី ប្រើហ្គាស ០១ដើម ទូរស័ព្ទ ចំនួន០២គ្រឿង IPHONE 14 PRO IPHONE 13 ដំបងដែក ០១ដើម គ្រឿងញៀនមួយចំនួន លិខិតឆ្លងដែន ០១ច្បាប់ និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត ។

...

ជនសង្ស័យខាងលើ និងជនរងគ្រោះព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្ត​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ដើម្បី​ចាត់​ការ​តាមនីតិវិធី៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print