បញ្ជូនខ្លួន​មុខសញ្ញាចោរលួចម្នាក់​ ទៅតុលាការ​ខេត្ត​ព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ​មុខសញ្ញាចោរលួចម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​ព្រះសីហនុ​ ចាប់ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាមច្បាប់​ នាព្រឹកថ្ងៃចន្ទ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ។

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៣​ ស្ថិត​នៅចំណុចភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាម​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ករណី អំពើចោរកម្ម (លួចម៉ូតូ) បង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ បានធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-8050 រួចជិះគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ និងដកហូតវត្ថុតាងបាន នៅចំណុចផ្លូវភូមិថ្មី ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដោយមានការសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ ។

...

បច្ចុប្បន្ន​ជនសង្ស័យខាងលើ នៅព្រឹកថ្ងៃ​ទី១៣​ ខែមីនា​នេះ​ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ត្រៀមបញ្ជូនខ្លួន​ទៅតុលាការ​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print