ការផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ បានត្រឡប់មកវិញហើយ ចាប់ពីថ្ងៃទី១៥ មីនា ដល់ ១៥មិថុនា ឆ្នាំ២០២៣នេះ

ចែករំលែក៖

ភ្នំពេញ​៖​ ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ជូនដល់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតហើយ។ ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២៣។

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានបញ្ជាក់ថា​ ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។

ដោយ​ឡែក​ឯកសារតម្រូវ(ច្បាប់ដើម)៖
១. អត្តសញ្ញាណប័ណ្ណ
២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
៣. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)។

គួររម្លឹកដែរថា ETC(Electronic Toll Collection) គឺជាច្រកអាទិភាព សម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ OBU(On-Board Unit) នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់ចំណាយពេលរង់ចាំ

...

* បងប្អូនអាចអញ្ជើញធ្វើការចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ ETC-OBUជាប់កញ្ចក់ផ្នែកខាងមុខនៃរថយន្ត ដើម្បីចូលប្រើប្រាស់គន្លង ETC នៅទីតាំងដូចខាងក្រោម៖
– គ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន
– មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print