ភ្នំពេញ : បន្ទាប់ពី ផេកផ្លូវការ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនូវសា របស់ប្រជាពលរដ្ឋទាំងស្រុងថា (អរុណសួស្តី លោកពូជាទីគោរពរបស់ក្មួយ ក្មួយសង្ឃឹមថាថ្ងៃណាមួយលោកពូនិងបានឃេីញសារមួយនេះ ពេលលោកពូចូលរួមប្រជុំជូបក្រសួងធំៗលោកពូជួយលេីកមតិកែលំអរមាត់ច្រកចេញចូលក្រសួង កុំអោយបងៗពូៗអ្នកប្រចាំការយាមមាត់ច្រកចេញចូល សុំកាហ្វេ បារី ប្រជាជនដោះដូនិងការចូលក្រសួងដេីម្បីបានដាក់ពាក្យបណ្តឹងនានាអី ប្រជាជនកំពុងមានទុក្ខរត់រករដ្ឋជួយ ប៉ុន្តែតែបែជាអ្នកប្រចាំការមាត់ច្រកស្តីអោយបន្ថែមទៀតរឿងសុំកាហ្វេមិនបាន (ទោះប្រជាជនខំតំកល់អត្តសញ្ញាណប័ណ្ណអោយតាមច្បាប់រដ្ឋកំណត់ដេីម្បីបានចូលហេីយនៅគាត់មិនសុខចិត្តស្តីបន្ទោសអោយហេតុផលមិនសមរម្យ) ក្មួយមិនស្តាយ1ម៉ឺនរៀល-2ម៉ឺនរៀលទេ តែក៍មិនអោយដាច់ខាតព្រោះជាទំលាប់មិនល្អតកូនតចៅ បេីលោកពូបានឃេីញសារនេះសូមលោកពូជួយផុសអំពីច្បាប់ចេញចូលគ្រប់ក្រសួងដេីម្បីអោយប្រជាជនយល់ដឹងនិងក្លាហានបានចេញចូលទៅដាក់ពាក្យបណ្តឹងរឿងតូចរឿងធំស្រួលព្រោះមិនត្រូវចំណាយអស់ប្រាក់បន្ថែមលេីសេវាផ្សេងៗទៀត (ជូបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ) កន្លែងដែលចាប់ជប់ខិលខួចប៉ុន្តែបែរជាជូបរឿងបែបនេះ 🙏
សូមលោកពូអនុគ្រោះប្រសិនបេីក្មួយនិយាយខុសដោយប្រការណាមួយ ជូនពលោកពូសុភាពល្អ🙏
Mei Ei ។
ក្រោយមកនាយកដ្ឋាននគរបាលការពារ សូមធ្វើការឆ្លើយតបចំពោះការចុះផ្សាយលើគេហទំព័រហ្វេសបុករបស់ ឯកឧត្តម Kanharith Khieu រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយបញ្ជាក់ថា ,សូមគោរពជូន
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជាទីគោរពដ៏ខ្ពង់ខ្ពស់ |
កម្មវត្ថុ ៖ របាយការណ៍ឆ្លើយតបចំពោះការចុះផ្សាយលើគណនីហ្វេសបុកឈ្មោះ Kanharith Khieu
គេហទំព័រហ្វេសបុករបស់ ឯកឧត្តម Kanharith Khieu រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ តបតាមកម្មវត្ថុ និងយោងខាងលើ នាយកដ្ឋាននគរបាលការពារ មានកិត្តិយស សូមគោរព ជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ មេត្តាជ្រាប ៖ ចំពោះការចុះផ្សាយក្នុងគណនីខាង លើដែល មានខ្លឹមសារ (អរុណសួរស្តី លោកពូជាទីគោរពរបស់ក្មួយ ពេលលោកពូចូលរួមប្រជុំ ជួបក្រសួងធំៗ សូមលោកពូជួយលើកមតិ អ្នកប្រចាំការយាមមាត់ច្រកចេញចូលសុំ កាហ្វេ,បារី ជួបផ្ទាល់ល្ងាចម្សិលមិញក្រសួងមហាផ្ទៃ)។
កន្លងមកពិតជាមានបញ្ហានេះមែន ហើយអង្គភាពបានធ្វើការ អប់រំ ណែនាំ ដាក់វិន័យរបស់ កងកម្លាំងនគរបាលជាតិរួចហើយ ។ ក្នុងនាមថ្នាក់ដឹកនាំទទួលខុសត្រូវ និងខិតខំ អប់រំ ណែនាំ ដល់មន្ត្រី ក្រោមឪវាទ យាមប្រចាំការច្រកចេញ-ចូល ក្រសួងមហាផ្ទៃ និង កន្លែងផ្សេងៗទៀត និងលុបបំបាត់ឲ្យបាន ការសុំ កាហ្វេឬបារី និងសុំទទួលយកដោយរីករាយនៅការរិះគន់ កែលម្អដោយស្ថាបនា។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត មេត្តាជ្រាបជារបាយការណ៍ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ ។
សូម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ ៕
ដោយ : សិលា