ឥណ្ឌាមិនអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្រប់ច្បាប់នោះឡើយ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលឥណ្ឌា បានបញ្ជូនឯកសារមួយទៅតុលាការកំពូល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលឥណ្ឌាបានជំទាស់ទៅនឹងការរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ដោយជំរុញឲ្យតុលាការបដិសេធក្របខណ្ឌច្បាប់បច្ចុប្បន្ន ដែលស្នើឡើងដោយក្រុមស្រលាញ់ភេទដូចគ្នា ឬ LGBT couples។

បើតាមឯកសារដែល Reuters ទទួលបាន ក្រសួងច្បាប់របស់ឥណ្ឌាជឿជាក់ថា ទោះបីជាមានទម្រង់ផ្សេងៗនៃទំនាក់ទំនងនៅក្នុងសង្គមក្តី ក៏ការទទួលស្គាល់ផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ ត្រូវតែផ្តល់ចំពោះទំនាក់ទំនងផ្ទុយភេទប៉ុណ្ណោះ ហើយរដ្ឋមានផលប្រយោជន៍ស្របច្បាប់ក្នុងការថែរក្សាវិន័យនេះ។
ក្រសួងច្បាប់ បានកត់សម្គាល់យ៉ាងដូច្នេះថា «ការរស់នៅក្នុងនាមជាដៃគូនៃបុគ្គលភេទដូចគ្នានោះ គឺមិនអាចជំនួសឲ្យក្រុមគ្រួសារឥណ្ឌា ដែលមានប្តី ប្រពន្ធ និងកូន បានទេ។ តុលាការ មិនគួរទទួលយកការស្នើសុំឲ្យផ្លាស់ប្តូរគោលនយោបាយនីតិប្បញ្ញត្តិទាំងមូល ដែលចាក់ឬសយ៉ាងជ្រៅនៅក្នុងបទដ្ឋានសាសនា និងសង្គមរបស់ប្រទេសឥណ្ឌានោះឡើយ»។
នៅក្នុងសាលក្រមប្រវត្តិសាស្ត្រមួយ កាលពីឆ្នាំ២០១៨ តុលាការកំពូលឥណ្ឌាបានសម្រេចលុបចោលច្បាប់ហាមឃាត់ការស្រលាញ់ភេទដូចគ្នា។ បច្ចុប្បន្នត្រូវបានគេមើលឃើញថាមានការអភិវឌ្ឍន៍ដ៏សំខាន់បន្ថែមទៀត លើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ ករណីរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា ជាបញ្ហាមួយដ៏រសើប ពីព្រោះការនិយាយដោយបើកចំហអំពីការស្រលាញ់ភេទដូចគ្នា គឺជាបម្រាមសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសអភិរក្សនិយមសង្គម ដែលមានប្រជាជន ១.៤ពាន់លាននាក់នេះ៕

រូប​ថត​ : tuoitre.vn

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print