ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ៖ ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាប្រភេទរឿងភាគមានប្រមាណ ៨០ ភាគ នឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ រយៈពេល ៣ ថ្ងៃ ក្នុង ១ សប្ដាហ៍ គឺនៅថ្ងៃ ច័ន្ទ ថ្ងៃអង្គារ៍ និងថ្ងៃពុធ។ ក្នុងខណៈនោះដែរសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការសម្រេចខុសរបស់អ្នកនយោបាយ ដែលសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើឱ្យពលរដ្ឋក្លាយជាចំណាប់ខ្មាំងនៃសង្គ្រាម។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ថា “ក្បាលរបស់ខ្ញុំ ត្រូវយកទៅដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជា ជនកម្ពុជា”។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែបប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ៕
ដោយ : សិលា