ខេត្តកណ្តាលៈ ដីមានទំនាស់ទំហំ២៦ហិកតាស្ថិតនៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានគណៈកម្មការចម្រុះថ្នាក់ស្រុកចុះទៅធ្វើការដកហូតពីអ្នកកាន់កាប់ដីខុសច្បាប់ចំនួន៦គ្រួសារដាក់ជាសម្បត្តិរដ្ឋតាមអំណាចស.ជ.ណ លេខ០២៧ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយលោក្រុយ ឈុនលី នាយករដ្ឋបាលសាលាខេត្តកណ្តាល ។
សកម្មភាពចុះអនុវត្តស.ជ.ណ របស់សាលាខេត្តនេះបានធ្វើឡើងទៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ដឹកនាំដោយលោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ និងមានការចូលរួមពីកងកម្លាំងប្រដសប់អាវុធរួមជាមួយអាជ្ញាធរមួយឃុំដីឥដ្ឋ ។
លោកស៊ុត តូ មេឃុំដីឥដ្ឋ បានអោយដឹងថាដីដែលដកហូតនេះជាដីអាងទឹកបឹងធំមានទំហំ២០០ម៉ែត្រ គុណ ១៣០០ម៉ែត្រ ។ ស.ជ.ណ ដែលចេញអោយដកហូតទុកជាសម្បត្តិរដ្ឋនេះចេញយូរមកហើយតាំងពីឆ្នាំ២០១២មកម្លេះទើបយកមកអនុវត្តនៅពេលនេះ ។
ពាក់ព័ន្ធរឿងរ៉ាវនេះដែរលោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបានអោយដឹងថា ដីដែលអាជ្ញាធខេត្តមកដកហូតនៅពេលនេះមានចំនួន២៦ហិកតា ជាដីដែលមានទំនាស់យូរយាណាស់មកហើយ តាំងពីលោកហេង ធៀម អតីតអភិបាលស្រុកកៀនស្វាយមកម្លេះ ហើយស.ជ.ណ ដែលចេញអោយដកហូតដីនេះក៏ចេញជាយូតាំងពីឆ្នាំ២០១២មកម្លេះ ទើបយកមកអនុវត្តនៅពេលនេះ ។ កន្លងមកដីនេះមានទំនាស់ជាច្រើនម្ចាស់និងបានផ្តឹងផ្តល់គ្នាតាំងពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត ក្រោយមកបណ្តឹងទាមទារគ្រប់គ្រងដីនេះបានចូលទៅដល់ថ្នាក់ជាតិ ទើបចុងក្រោយក្រុមការងារដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិបានចេញស.ជ.ណ មកអោយថ្នាក់ខេត្តដោយរក្សាទុកដីបឹងនៅអាងទឹកបឹងធំកៀនស្វាយ បន្ទាប់មកអាជ្ញាធរខេត្តកណ្តាលបានចេញស.ជ.ណ ដកហូតដីចំនួន២៦ហិកតាជាសម្បត្តិរដ្ឋ ។ ការសម្រេចដកហូតនេះក្រោយពីក្រុមការងាតថ្នាក់ជាតិ និងថ្នាក់ខេត្ត ស្រាវជ្រាវរកម្ចាស់ដីអោយយកឯកសារដែលអះអាងថាគ្រប់គ្រងដីនេះ មកបង្ហាញ តែអ្នកនោះគ្មានឯកសារនោះឡើយ ទើបក្រុមការងារសម្រេចដកហូតទុកជាសម្បត្តិរដ្ឋ ៕
ដោយសណ្តោស