សម្ដេចតេជោ​ ហ៊ុន​ សែន​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ ​ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែង​ប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

-សម្ដេចតេជោ ហ៊ុន សែន ចង់ឱ្យតំបន់ស្ទឹងពោធិ៍សាត់១ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលខាងមុខ តាមរយៈការសាងសង់រម្មណីយដ្ឋាន និងកន្លែងស្នាក់នៅ រីស្សត ជាដើម ដែលការអភិវឌ្ឍនេះ គឺជាផ្លែផ្កានៃសន្ដិភាពរបស់កម្ពុជា។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ការដោះស្រាយផលប៉ះពាល់ នៃការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានធ្វេី​ឡើងស្តង់ដាតែមួយ ជាមួយប្រជាពលរដ្ឋនៅតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីភាពល្អប្រសើរ នៃការរស់របស់ប្រជាពលរដ្ឋ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា កត្តាតម្រូវការអគ្គិសនីនេះ គឺតម្រូវឱ្យរាជរដ្ឋាភិបាលស្វែងរកដំណោះស្រាយ ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្របពេលការកើនឡើងនៃការប្រើប្រាស់អគ្គិសនីនេះ គឺបានបង្ហាញកំណើន ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ថា ការប្រើប្រាស់ថាមពលអគ្គិសនី គឺត្រូវគួបផ្សំផ្នែកវារីអគ្គិសនី បូករួមជាមួយផ្នែកដ៏ទៃទៀតដែលទទួលបានពីពន្លឺព្រះអាទិត្យ ដែលនេះជាផ្នែកមួយក្នុងការដោះស្រាយបញ្ហាអគ្គិសនី និងការផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា អគ្គិសនីមិនមែនត្រឹមតែជាតម្រូវការចាំបាច់ នៃការប្រើប្រាស់ប្រចាំថ្ងៃនោះទេ ក៏ប៉ុន្តែក៏ជាតម្រូវធំផ្នែកឧស្សាហកម្មជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏បូករួមវិស័យទេសចរណ៍ ព្រោះសម័យនេះមិនមែនជាសម័យទេសបក់ផ្លិតទៀតទេ ជាសម័យសម័យដេកសណ្ឋាគារ បើកម៉ាស៊ីនត្រជាក់។​ សម្ដេចតេជោ បច្ចុប្បន្ននៅមូលដ្ឋានរាជធានីភ្នំពេញមួយ មានតម្រូវការប្រើប្រាស់អគ្គិសនីជាង ១ ពាន់មេកាវ៉ាត់ ដែលកាលពីមុនមានតម្រូវការត្រឹម ៣០ មេកាវ៉ាត់។

-សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវឌ្ឍនភាព នៃដំណើរចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ដែលធ្វើឱ្យយើងអាចគ្រប់ស្ថានភាពកូវីដ-១៩ បានយ៉ាងល្អប្រសើរ ខណៈដែលរយៈពេលប៉ុន្មានថ្ងៃមកនេះ មិនមានការករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ទេ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា មុននឹងនិយាយពីសិទ្ធិអ្វីៗ យើងត្រូវគិតដល់សិទ្ធិ នៃរស់រានមានជីវិតជាមុនសិន។ សម្តេចតេជោ​ ថ្លែង​បញ្ជាក់ថា៖ «បើខ្លួនស្លាប់ហើយ សិទ្ធិអ្វីក៏នឹងត្រូវចប់ដូចគ្នា»។
សម្ដេចតេជោ មានប្រសាសន៍ថា អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធិមនុស្ស ប៉ុន្ដែមិនបានគិតទេពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ។ សម្ដេចបញ្ជាក់ថា « ដូច្នេះរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវិតគង់វង្ស»។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា វារីអគ្គិសនី នៅតែជាជំរើសល្អមួយ ក្នុងចំណោមជម្រើសនានាដើម្បីទាញយកថាមពលអគ្គិសនី ខណៈដែលប្រទេសមួយចំនួននៅកំពុងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតថាមពលអគ្គិសនីនៅឡើយទេ។​ សម្ដេចតេជោ ថ្លែង​បញ្ជាក់ថា ឥឡូវនេះ នៅទូទាំងប្រទេសភូមិដែលបានភ្ជាប់ជាមួយបណ្ដាញអគ្គិសនីជាតិមានចំនួនទៅដល់ ៩៩ ភាគរយហើយ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សម័យនេះ គឺសម័យប្រើអគ្គិសនី មិនមែនសម័យប្រើចង្កៀង ឬចម្លុះទៀតនោះទេ ដូច្នេះរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយផ្ដល់អគ្គិសនីដល់ប្រជាពលរដ្ឋ ប៉ុន្ដែការដោះស្រាយនេះ គឺត្រូវដោះស្រាយផលប៉ះពាល់ផ្សេងៗ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា ចំពោះអ្នកកែសម្ផស្ស បើសម័យពតកើតឡើងវិញ គឺស្លាប់មុនគេហើយ។ សម្តេចបន្តថា ទោះកែ ឬមិនកែ នាសម័យនេះជាសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់ៗ តែក៏ត្រូវគិតគូរដល់ហានិភ័យ នៃសុខភាពខ្លួនឯងផងដែរ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា នៅតំបន់អឺរ៉ុបកំពុងខ្វះខាតថាមពលប្រើប្រាស់ ដែលបណ្តាលមកពីឥទ្ធិពល នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ សម្តេចបន្តថា ប្រជាជនអឺរ៉ុបបានប្រើប្រាស់អុសដើម្បីចម្អិនម្ហូបអាហារ និងកម្តៅ ខណៈដែលផ្សារទំនើបនានានៅតំបន់អឺរ៉ុបបានដាក់តាំងលក់អុសជាហូរហែរ។

-សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ថា រឿងបញ្ហាអគ្គិសនីនេះ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយខ្លាំងណាស់ ដែលបច្ចុប្បន្នអគ្គិសនីនៅកម្ពុជាជាង ៦២ ភាគរយជាប្រភពអគ្គិសនីកកើតឡើងវិញ។

-សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា អគ្គិសនីនៅអឺរ៉ុបឡើងថ្លៃអស់ហើយ ដោយសារតែប្រទេសអឺរ៉ុបមួយចំនួន ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងអឺរ៉ុបមួយចំនួនមិនទិញឧស្ម័នពីរុស្ស៊ី ហើយបែរមកប្រើធ្យូងថ្ម និងអុស ជំនួសអគ្គិសនីទៅវិញ និងបានចាប់ផ្ដើមប្រើប្រាស់ធ្យូងថ្មឡើងវិញ។

...

-សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា នៅកម្ពុជាមានប្រភេទ ដំណាំឆ្លងកាត់ និងដំណាំយុទ្ធសា្រស្រ្ដ ដូច្នេះនៅកម្ពុជាសម្ដេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជា «ប្រទេសអធិរាជស្វាយចន្ទី» តែម្ដង ខណៈបច្ចុប្បន្ននេះកម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានមួយលានមួយសែនប្រាំបីម៉ឺនតោន ក្នុង១ឆ្នាំ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print