កម្ពុជា​-ចិន​ បានចុះMOU ដើម្បីជំរុញការនាំចេញដំឡូងមីខ្មែរទៅកាន់ទីផ្សារប្រទេសចិន

ចែករំលែក៖

ភ្នំពេញ​៖​ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ភាគីចិន បានធ្វើការចុះអនុសារណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសចិន។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១៤​ ខែមីនា​ ឆ្នាំ​២០២៣។

ក្រសួង​កសិកម្ម​ បានឱ្យដឹងទៀតថា​ ក្នុងពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ​ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមក្រោមអធិបតីភាព លោក ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគណៈប្រតិភូសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា លោក ជួ មករា ជាមួយនឹង លោក ចៃ ម៉ុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd។

ជាមួយគ្នានោះ​ លោក ជួ មករា បានថ្លែងបញ្ជាក់​ថា៖​ “យើងត្រូវរៀបចំច្រើនណាស់ចាប់ពីឥឡូវនេះទៅ ហើយទិសដៅក្នុងឆ្នាំនេះ យើងនឹងជំរុញឱ្យមានការនាំចេញឱ្យកាន់តែច្រើន”។ លោកបន្តថា ដើម្បីបំពេញតាមតម្រូវការរបស់ភាគីអ្នកទិញ កម្ពុជាត្រូវធ្វើការសិក្សារួមគ្នានូវចំណុចខ្វះខាត ដើម្បីឆ្ពោះទៅរកស្ថេរភាព និងបំពេញបានតាមតម្រូវការរបស់អ្នកទិញចង់បាន។

លោក ចៃ មុឈី អគ្គនាយកក្រុមហ៊ុន Global Ecological Rice (Cambodia) ក៏បានលើកឡើងបន្ថែមទៀតថា៖ “មុននឹងចុះកិច្ចសហការជាមួយនឹងកម្ពុជា ក្រុមហ៊ុន ក៏សហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ត្រូពិច Guangxi សិក្សាពីដី ពូជដំឡូងមី និងទីតាំងភូមិសាស្ត្ររបស់កម្ពុជា ដែលត្រូវតាមតម្រូវការរបស់ក្រុមហ៊ុន ថែមទាំងមានការយល់ព្រមពីរដ្ឋាភិបាលចិនក្នុងការនាំចេញផលិតផលកម្ពុជាទៅប្រទេសចិនផងដែរ”។

...

សូមជម្រាបជូនថា ក្រៅពីដំឡូងមី កន្លងមកកម្ពុជាធ្លាប់ទទួលបានចុះអនុសារណៈយោគយល់នៃការនាំចេញកសិផលជាច្រើនទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន ៖គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង អង្ករ មៀនខ្មែរ ស្វាយស្រស់ជាដើម។តាមរយៈការចុះអនុសារណៈនេះ បង្ហាញឱ្យឃើញថា វិស័យកសិកម្មក្នុងប្រទេសកម្ពុជាកំពុងងាកទៅរកភាពរីកចម្រើន និងកំពុងទទួលបានការនាំចេញកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print