ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងរៀបចំផ្លាស់ប្តូរអ្នកចាំទីរបស់ពួកគេនៅរដូវក្តៅជាមួយនឹងការជំនួសប្រធានក្រុមHugo Lloris វ័យ៣៦ឆ្នាំ ហើយ Pickford នៅតែជាជម្រើសដំបូងរបស់ក្លិបបើទោះបីជាបន្ទាប់ពីបានប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនៅ Goodison ដ៏យូររបស់គាត់ក៏ដោយ។
តម្លៃរបស់អ្នកចាំទីសញ្ជាតិអង់គ្លេស Pickford នឹងអាស្រ័យលើអ្វីដែលកើតឡើងជាមួយ Everton នៅចុងបញ្ចប់នៃរដូវកាលនេះ។ប្រសិន បើក្រុម ត្រូវ បាន កាត់ ចោល នោះមាន កិច្ច ព្រម ព្រៀង មួយ ដែល គាត់ អាច ត្រូវ បាន គេ លក់ ចេញ។
តម្លៃខ្លួនរបស់ Pickford នឹងទាបជាងក្នុងនាមជាអ្នកលេងនៅ Championship ប៉ុន្តែ Everton នៅតែចង់បានប្រហែល៣៥លានផោនបើទោះបីជាវាអាចត្រូវបានរារាំងក៏ដោយ។
ការចុះហត្ថលេខាលើកិច្ចសន្យារបស់កីឡាករវ័យ២៩ឆ្នាំរូបនេះកាលពីខែមុនគឺជាការជំរុញឱ្យទាន់ពេលវេលាសម្រាប់គ្រូបង្វឹកថ្មីSean Dyche ដែលចង់បានជាអាទិភាព។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា អ្នកចាំទី Pickford នឹងត្រូវបានលក់ ប្រសិនបើEverton ត្រូវបានកាត់ចេញទៅលេងនៅលីកទី២អង់គ្លេស ហើយប្រាក់ឈ្នួលដែលផ្តល់ជូននៅកីឡដ្ឋាន Goodison និងTottenham គឺប្រហាក់ប្រហែលគ្នា។
ប្រសិនបើមានការរំខានណាមួយជាមួយ Pickford នោះ Spurs ទំនងជានឹងធ្វើការសាកសួរសម្រាប់កីឡាករ Emi Martinez ដែលជាអ្នកចាំទីជួយក្រុមឈ្នះជើងឯក World Cup អាហ្សង់ទីន កំពុងលេងនៅ Aston Villa។
ក្លិប Aston Villa អាចរកលុយបានលើ Martinez ដែលមានវ័យ៣០ឆ្នាំក្នុងតម្លៃសមរម្យ ប៉ុន្តែនឹងមានតម្លៃប្រហាក់ប្រហែលនឹងPickford ដែរ ប៉ុន្តែគឺមិនអាចទៅរួចទេដែល Aston Villa អាចដាក់តម្លៃដូចអ្នកចាំទី Everton នោះ៕ (រូបភាព ៖ the sun)