ខេត្តកំពត៖ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៦ ដំណើរការជួសជុល និងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកព្រៃផ្តៅ ស្ថិតក្នុងឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត សម្រេចលទ្ធផលបានប្រមាណ ៩៥ ភាគរយ ហើយ ។
សូមរំលឹកជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកព្រៃផ្តៅ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានជួសជុល និងស្តារឡើងវិញ កាលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០១៦ ដោយមានទំហំការងារ ជួសជុលទំនប់អាងប្រវែង ២.២៥០ ម៉ែត្រ ស្តារប្រឡាយរង ០៣ ខ្សែ សរុបប្រវែង ៤.៨០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការធំតូចជាច្រើនកន្លែងទៀត ។
ក្រោយជួសជុល និងស្តារឡើងវិញរួច ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកព្រៃផ្តៅ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ប្រមាណ ១.២០០ ហិកតា ស្រូវប្រាំង ១៩០ ហិកតា និងដំណាំរួមផ្សំ ១៥ ហិកតា ៕
ដោយ៖ សហការី
...