ជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ ជាងផ្សារដែកម្នាក់បានស្លាប់បាត់បង់ជីវិតខណៈកំពុងឡើងផ្សារដំបូលផ្ទះយ៉ាកហើយក៏ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានបងប្អូនបញ្ជូនតាមរ៉ឺម៉កមកសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ តែអកុសល់បុរសខាងលើបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវទៅហើយ។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្រុម១ ភូមិបាយ៉ាប
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសរងគ្រោះឈ្មោះ សំ ភ័ត្រា អាយុ២៧ឆ្នាំមុ ខរបរជាងដែក ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិទួលច្រេស ឃុំចំប៉ក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនកើតហេតុជនរងគ្រោះបានឡើងទៅលើដំបូលយ៉ាកដើម្បីផ្សារបិតប្រឡោះកុំឲ្យទឹកសាចចូលក្នុងផ្ទះ ដោយឡើងទៅតែម្នាក់ឯងមួយសន្ទុះក្រោយស្រាប់តែឃើញជនរងគ្រោះធ្លាក់មកដល់ដីដែលមានកម្ពស់ជាង៣ម៉ែត្រពេលនោះត្រូវបានបងប្អូនដឹកតាមរ៉ឺម៉កយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះតែអកុសល់បុរសខាងលើបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវទៅហើយ។

ក្រោយពីសមត្ថកិច្ចជំនាញចុះពិនិត្យរួចបានសនិ្នដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។ ហើយដោយសារក្រុមគ្រួសារមិនមានការប្តឹងផ្តាល់ទើបសមត្ថកិច្ចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

Tong1

Tong2

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print