អភិបាលខណ្ឌដង្កោ ចុះពិនិត្យគម្រោងដាក់លូ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសហគមន៍ទួលសំបូរ

ចែករំលែក៖

ភ្នំពេញ៖​នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចុះពិនិត្យមើលគម្រោងស្ថាបនាលូ ០១ខ្សែ ប្រវែង ៧១០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ដើម្បីរំដោះទឹកចេញពីសហគមន៍ទួលសំបូរ និង​សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគន៍ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
​លោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានធ្វើការសាកសួរសុខទុក្ខ និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ អំពីការ​យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយអនុវត្ត​តាមអនុសាសន៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឲ្យមានការយកចិត្តទុក​ដាក់​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋក្នុងសហគមន៍ រដ្ឋបាលខណ្ឌដង្កោ តែងបានចុះជាប់​ជា​ប្រចាំជា​មួយ​​សហគមន៍នានា ហើយចំពោះសហគមន៍ទួលសំបូ មានប្រជាពល​រដ្ឋ៤០៦គ្រួសារ ស្មើនឹង​១៨៧៣នាក់ ដែលក្នុងនោះមកពីបុរីកីឡា ៩៨គ្រួសារ ស្ទឹងមានជ័យ៥៥គ្រួសារ សហគមន៍ចាស់ ១៦៧គ្រួសារ ច្រាំងបាក់ឬស្សីកែវ និងអ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ៨៦គ្រួសារ។ ជានិច្ចកាល រដ្ឋបាលខណ្ឌតែងបានយកចិត្តទុកដាក់ចុះជាប់ជាប្រចាំ ជាមួយសហគមន៍ទួលសំបូរនេះ ដោយបានទទួលយកបញ្ហានានា ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់​មកដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា តួយ៉ាងកន្លងមក ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំការជួសជុល​ដំបូល​ផ្ទះជូនប្រជាពលរដ្ឋក្នុងសហគមន៍ឡើងវិញ រួមទាំងការកសាងប្រព័ន្ធទឹក និងប្រព័ន្ធភ្លើង​ជូនដល់ប្រជាពលរដ្ឋផងដែរ។ បច្ចុប្បន្ននេះដើម្បីដោះស្រាយបញ្ហាប្រព័ន្ធបង្ហូរទឹកក្នុងសហគមន៍ទាំងមូល បញ្ជៀសនូវការលិចលង់​ដោយសារកម្រិតទឹកភ្លៀងនៅរដូវវស្សា រដ្ឋបាលខណ្ឌ បានដាក់គម្រោងស្ថាបនាប្រព័ន្ធលូ០១ខ្សែនេះជាអាទិភាព ដែលប្រើប្រាស់គម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៦នេះ។​ ហើយបន្តបន្ទាប់ខាងមុខនេះ រដ្ឋបាលខណ្ឌ ក៏នឹងបន្តស្ថាបនាបណ្តាលផ្លូវក្នុងសហគមន៍ឲ្យ​កាន់តែល្អប្រសើរ ដើម្បីជួយសម្រួលដល់ការរស់នៅ ប្រកបរបបចិញ្ចឹមជីវិតរបស់ពួកគាត់ ព្រមទាំងសោភណ្ឌភាព ផាសុខភាពក្នុងការរស់នៅផងដែរ។​
​បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទូលសំបូរទាំងមូល បានធ្វើការ​អបអរសាទរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌដង្កោ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូ និងយក​ចិត្តទុកដាក់ចំពោះការលំបាកនានារបស់គាត់ ព្រមទាំងជួយដោះស្រាយបញ្ហាជូនពួកគាត់បានទាន់​ពេលវេលា តួយ៉ាងការតបញ្តាញទឹក រៀបចំប្រព័ន្ធភ្លើង ជួសជុលដំបូល និងការដាក់ប្រព័ន្ធនេះជាដើម។
គួរបញ្ជាក់ថាៈ គម្រោងប្រព័ន្ធលូ០១ខ្សែ នេះ មានប្រវែង៧១០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ ។

image image image image

ដោយៈជីម ភារ៉ា ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print