កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ និងត្រួតពិនិត្យ​អ្នកបើកបរ​​រក​សារធាតុ​ញៀន​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដេីម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ​ជាយថាហេតុ​ កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ អ្នកបើកបរ​​យានយន្ត​ប្រភេទធុនធំរក​សារធាតុ​ញៀន​ និងជាតិស្រវឹង។

ជាក់ស្ដែង​ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ 

ជាលិទ្ធផល​ក្នុងប្រតិបត្តិការនោះ​ កម្លាំងនគរបាលខេត្ត​ពុំរកឃេីញ​អ្នកបេីកបរទាំងនោះ​គ្មានសារធាតុញៀន​ ឫពិសារគ្រឿងស្រវឹងនោះឡេីយ។ 

សូមជម្រាបថា​ ជារៀង​រាល់​ថ្ងៃ​ កម្លាំងសមត្ថកិច្ច​ចរាចរណ៍​ទូទាំងខេត្តព្រះសីហនុ​ តែងតែ​ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀននានាផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print