មីស៊ីលអន្តរទ្វីបរបស់ទីក្រុងព្យុងយ៉ាងអាចកម្ទេច អាមេរិកក្នុងពេលតែ ៣៣នាទី

ចែករំលែក៖

កូរ៉េខាងជើងបានអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលអន្តរទ្វីបអត់ឈប់ឈរ ដោយពេលនេះទទួលបានជោគជ័យហើយនូវប្រភេទមីស៊ីលអន្តរទ្វីបបំពាក់ក្បាលគ្រាប់បរមាណូដែលអាចវាយប្រហារដល់ទឹកដីអាមេរិក។

សារព័ត៌មាន South China Morning Post នៅថ្ងៃទី១៧ខែមីនាបានផ្សាយថា អ្នកវិទ្យាសាស្ត្រចិនមួយក្រុមមានមូលដ្ឋានក្នុងទីក្រុងប៉េកាំងបាននិយាយថា មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់របស់កូរ៉េខាងជើងអាចវាយប្រហារចំភាគកណ្ដាលសហរដ្ឋអាមេរិកត្រឹមរយៈពេល៣៣នាទី ប្រសិនបើប្រព័ន្ធការពារដែនអាកាសអាមេរិកបរាជ័យក្នុងការស្ទាក់ចាប់បំផ្លាញមីស៊ីលនេះ។
អ្នកវិទ្យាសាស្ត្រចិនមកពីវិទ្យាស្ថាន Beijing Institute of Electronic System Engineering កាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះបាននិយាយថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រចិន មីស៊ីល ICBM ស៊េរីវ៉ាសុង-១៥ (Hwasong-15) ដែលមានសមត្ថភាពពំាក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងដែលអាចបាញ់បានចម្ងាយប្រហែល ១៣,០០០គីឡូម៉ែត្រ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយប្រហារគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិក។
បន្ថែមពីលើនេះ មីស៊ីលវ៉ាសុង-១៥ នេះអាចវាយប្រហារចំភាគកណ្ដាលសហរដ្ឋអាមេរិកតែម្ដង ក្នុងរយៈពេល ១,៩៩៧វិនាទី ឬស្មើនឹង៣៣នាទី ក្នុងករណីដែលប្រព័ន្ធការពារដែនអាកាសអាមេរិក បរាជ័យក្នុងការស្ទាក់បំផ្លាញ។ ការសិក្សានេះដដែលក៏បានឱ្យដឹងដែរថា ប្រព័ន្ធការពារដែនអាកាសអាមេរិកសព្វថ្ងៃអាចនឹងមានការលំបាកក្នុងការកំណត់អត្តសញ្ញាណ និងការពារប្រឆាំងនឹងការវាយប្រហារនេះ។
ការសិក្សាខាងលើរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន គឺធ្វើឡើងតាមរយៈការឈ្វេងយល់ពីការវាយប្រហារដោយមីស៊ីល ICBM របស់កូរ៉េខាងជើង ចេញពីតំបន់ Sunchon នៃរដ្ឋធានីព្យុងយ៉ាង និងកំណត់គោលដៅលើទីក្រុង Columbia នៃរដ្ឋ Missouri សហរដ្ឋអាមេរិក៕ ដោយធីរីណា

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print