ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាចំនួនគោលដៅសរុប ១១៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤០៦គ្រឿង ម៉ូតូ ២៨៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៣គ្រឿង មានម៉ូតូចំនួន ២៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៦ ខែមីនាម្សិលមិញនេះ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់យានយន្តចូលគោលដៅចំនួន ៤៣៦គ្រឿង ម៉ូតូ ៣៣៦គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤២៨គ្រឿង មានម៉ូតូចំនួន ៣៣៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕ដោយ៖សហការី
រូបភាព៖ឯកសារ