លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈជូនឧកញ៉ា ឃ្លាំង មឿង ដើម្បីសុំសេចក្តីសុខជូនប្រជារាស្រ្តខ្មែរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្វាយគ្រឿងសក្ការៈ ជូនលោកឧកញ៉ា ឃ្លាំង មឿង និងលោកស្រី ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសក៏ដូចនៅខេត្តពោធិ៍សាត់ ផងដែរដែលពិធីនេះប្រារព្ធឡើងនាព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ។

លោកស្រី កិត្តិសង្គហបណ្ឌិត បានបួងសួងសូមឱ្យប្រទេសជាតិជៀសផុតពីគ្រោះរាំងស្ងួត ជំងឺដង្កាត់ផ្សេងៗ និងបានបួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗក្រុមគ្រួសារជារៀងរហូតទៅ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print