ក្នុងរយៈពេល៣ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនញៀនថ្នាំ១០នាក់ និងវត្ថុតាងបញ្ជូនទៅ​តុលាការ​

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្ត បានសហការជាមួយកម្លាំងនគរ​បាល​ប៉ុស្តិ៍តាមមូលដ្ឋាន ចុះប្រតិ​បត្តិការបង្ក្រាបករណីជួញដូរនិងប្រើ​ប្រាស់នូវសារធាតុញៀន ក្នុងរយៈពេល៣ថ្ងៃ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យនគរ​បាលប្រឆាំងគ្រឿង​ញៀននៃស្នងការខេត្ត រហូត​ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ករណីជួញដូរ និងប្រើ​ប្រាស់​គ្រឿងញៀន រួចនាំ​មក​ការិយា​ល័យជំនាញ ដើម្បីធ្វើការសួរនាំ។

ហេតុការណ៍ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននេះធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣ – ១៤ និង១៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសាស្ត្រ ផ្សេងគ្នាក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួល និងតាមផ្លូវសាធារណៈ។

ជនសង្ស័យទាំង១០នាក់ សមត្ថកិច្ចចាប់យកវត្ថុរួមតាងរួមមាន​៖ ទូរសព្ទ័​២គ្រឿង ឧបករណ៍ប្រើ​ប្រាស់ថ្នាំញៀន សម្ភារសម្រាប់ វេចខ្ចប់មួយចំនួន​ទៀត។

បច្ចុប្បន្ន ជនស្ស័យចំនួន១០នាក់(ក្នុងនោះ៥នាក់ត្រូវបានកម្លាំងជំនាញ​បញ្ជូន​ទៅមណ្ឌល​កែប្រែ) ចំណែកជនសង្ស័យ៥នាក់និងវត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

IMG-20160615-WA0026

IMG-20160615-WA0018

IMG-20160615-WA0021

IMG-20160615-WA0015

IMG-20160615-WA0028

IMG-20160615-WA0019

ដោយ៖ ប៊ុន​រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print