ឆ្នោតសៀមនិងយួនត្រូវគេបើកឱ្យលេងដោយសេរីនៅក្រុងសៀមរាប សង្ស័យសមត្ថកិច្ចត្រូវថ្នាំញៀនអស់ហើយ!

ចែករំលែក៖

ខេត្តសៀមរាប៖ ល្បែងឆ្នោតសៀមនិងយួន ត្រូវបានបើកឱ្យលេងដោយចំហនៅក្នុងក្រុង/ខេត្តសៀមរាប ប្រៀបដូចជាផ្សារត្រី គេដាក់ការសង្ស័យថា ប្រហែល​ពួក​គេ បង់លុយឱ្យសមត្ថកិច្ចមានដូចជា៖ប៉េអឹម នគរបាលខេត្ត នគរបាលក្រុង និងនគរបាល​តាមប៉ុស្តិ៍ រាប់លានរៀលក្នុង១ខែៗហើយ ទើបល្បែងនេះលេងបានដោយរលួន​។

បើតាមប្រភពបានទម្លាយមកថា៖ល្បែងឆ្នោតសៀម និងឆ្នោតយួននេះត្រូវបានក្រុមអ្នកលេងក្នុងខេត្តសៀមរាបសប្បាយចិត្តនិងបើកឱ្យគេចាក់ដោយសេរីទៅតាមតូចឬធំស្រេចតែចិត្តក៏មេចាំទទួលជានិច្ច។ ប្រភពបានទម្លាយឱ្យដឹងទៀតថា ការបើកឱ្យលេងឆ្នោតដោយសេរីនៅក្នុងខេត្តសៀមរាបនេះដែរគឺ ដោយមានខ្នងបង្អែកជាសមត្ថកិច្ចធំៗមួយចំនួន បានប្រើឱ្យមន្ត្រីក្រោមឱវាទចំនួន២ ទៅ៣នាក់ ជាអ្នកដើរប្រមូលលុយឡើងឱ្យជារៀងរាល់ថ្ងៃ។ ចំពោះទីតាំងដែលបើកឱ្យលេងដោយសេរីនោះគឺនៅខាងក្រោយផ្សារលើ,ក្នុងផ្សារសាមគ្គី,ជិតវត្តពោធិ៍លង្កា,ផ្សារដើមក្រឡាញ់ ដែលមានមេធំចំនួន៣នាក់មកពីភ្នំពេញ។ ប្រភពបន្តថា បន្ទាប់ពីមានការបើកឱ្យលេងល្បែងឆ្នោតគ្រប់ប្រភេទក្នុងខេត្តទេសចរណ៍រំដួល៣ទងនេះ ទើបគេសង្កេតឃើញ មានករណីចោរកម្មផ្សេងៗកើតមានជាហូរហែេរ ហើយករណីនេះប្រជាពលរដ្ឋមានក្តីកង្វល់ពីសេចក្តីសុខសុវតិ្ថភាពរបស់ពួកគាត់យ៉ាងខ្លាំងបន្ទាប់ពីឃើញសភាពចោរឆក់ ចោរប្លន់ ជាបន្តបន្ទាប់យ៉ាងដូច្នេះ។

បច្ចុប្បន្ននេះល្បែងឆ្នោតត្រូវបានគេធ្វើច្បាប់ឱ្យប្រើថា ជាឆ្នោតខ្មែរតែផ្ទុយទៅវិញមានលក់តែឆ្នោតសៀមនិងយួនទៅវិញ។

ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ភឹង ចន្តារ៉េត នាយការិយា​ល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ការងារនេះលោកនឹងធ្វើឱ្យអស់ប៉ុន្តែពេលនេះលោកកំពុងជាប់រវល់ការងារច្រើន។

ទាក់ទិនទៅនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ឱ្យដឹងនាថ្ងៃទី១៥ថា លោកបានប្រជុំជំរុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍ អធិការក្រុង ត្រូវយកចិត្តទុកដាក់ការងារសន្តិសុខសណ្តាប់ធ្នាប់ និងបង្ក្រាបល្បែងស៊ីសងជាប្រចាំផងដែរ។ លោកបន្តថា៖ ចាំមើលឱ្យកម្លាំងចុះទៅតាមដានឱ្យច្បាស់សិនហើយនឹងធ្វើការបង្ក្រាប។ ចំណែក លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងនាថ្ងៃទី១៥នេះដែរថា ករណីល្បែងឆ្នោតនេះគឺលោកនឹងសុំគោលការទៅខេត្តសិនរួចនឹងដាក់កម្លាំងចុះបង្ក្រាបតែម្តង។

ករណីនេះប្រជាពលរដ្ឋ មានការទន្ទឹងរង់ចាំមើលហើយមើលទៀតថា តើលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អាចបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធក្នុងខេត្តសៀមរាប​ទាំង​អស់ ចុះបង្ក្រាបបានឬយ៉ាងណា ឬក៏ទុកឱ្យកូនចៅ មានចំហាយពីបទល្មើសខ្លះផងដែរ?។​

គួររំលឹកថា មជ្ឈដ្ឋាននានាក្នុងខេត្តសៀមរាប បានរិះគន់ទៅលើ​សមត្ថកិច្ចចម្រុះថា ល្បែងឆ្នោតសៀមនិងយួន ចាប់តែអ្នកតូចតាច​(បើមាន​លុយចេញបើអត់​លុយ​​ឱ្យរុញចូលគុក)​នេះឬច្បាប់នៅស្រុកខ្មែរនោះ)​ មិនដែលឃើញ​ចាប់បាន​មេក្លោងម្តងណាទេ ប្រហែល​ពួកមេធំៗទាំងនោះបង់លុយ​ឱ្យអស់ហើយបានជាមិនដែល​ឃើញ​ទាល់តែសោះព្រោះអីមួយរយះនេះគេឃើញចាប់បានតែកូនកញ្ច្រែងតូច ១ដង្ហើមចង្រឹតប៉ុណ្ណោះ។ ប៉ុន្តែគេសង្កេតឃើញមួយរយៈនេះប្រមុខនៃរាជរដ្ឋាភិបាលបានធ្វើការព្រមានយ៉ាងធ្ងន់ៗឱ្យមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធដកខ្លួនចេញឱ្យឆ្ងាយពីបទល្មើសផ្សេង​ៗដូចជា ល្បែងស៊ីសង បទល្មើសព្រៃឈើ និងបទល្មើសនេសាទជាដើម​៕

13457803_1926965497530018_817766421_n

13444030_1926965500863351_1329744305_n

IMG-20160615-WA0040

IMG-20160615-WA0039

ដោយ៖ ​ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print