អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុលោក ចាន់ ជួន ប្រព្រឹត្តអំពើជិះជាន់មកលើប្រជាពលរដ្ឋអ្នកជិតខាងភូមិផងរបងជាមួយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុបានរាយការណ៍ថា មានអនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម ខេត្តព្រះសីហនុ លោក ចាន់ ជួន បានប្រព្រឹត្តអំពើជិះជាន់មកលើរាស្ត្រដែលផ្ទុយពីការយកចិត្តទុកដាក់ខិតខំសាង​ផលបុណ្យរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ប្រការនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលជាម៉ែជាឪគួរពិនិត្យពិចារណារ។

ពលរដ្ឋទាំងនោះបានបន្តថា  អំពើបាបទី១ បានប្រព្រឹត្តនៅក្នុងក្រុម១៣ភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុ ដែល លោក ចាន់ ជួន បានបិទផ្លូវទឹកធម្មជាតិ ធ្វើឲ្យពលរដ្ឋប្រមាណ ១៣គ្រួសាររងទុក្ខវេទនាដោយសារលិចលង់រកកន្លែងជ្រកកោនមិនបាននិងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរពេលមានភ្លៀងធ្លាក់មកម្តងៗ។

ពលរដ្ឋទាំង ១៣គ្រួសារនោះបានស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានមានភូមិ-សង្កាត់រួមនិងការអង្វរយ៉ាងទន់ឆ្អឹងទៅលោក ចាន់ ជួន ផងដែរ ប៉ុន្តែលោក ចាន់ ជួន មានការរើសអើងពលរដ្ឋដោយនិយាយយ៉ាងឡូយថា បើចង់បានផ្លូវទឹកត្រូវយកប្រាក់ចំនួន ១៣០,០០០ដុល្លារ (ដប់បីម៉ឺនដុល្លារ) មក ។

ករណីទី១-លោក ចាន់ជួនបានឆ្លើយនៅចំពោះមុខអាជ្ញាធរនិងប្រជាពលរដ្ឋថា ខ្ញុំមិនអាចឲ្យប្រជាពលរដ្ឋ១៣គ្រួសារនេះតភ្ជាប់បានទេព្រោះដីឡូត៍លេខ១៣០ នេះជាកម្មសិទ្ធស្របច្បាប់របស់ខ្ញុំ បើពួកគាត់ចង់តភ្ជាប់ត្រូវសិក្សាប្រពន្ធ័ទឹកសំអាតកាកសំណល់ដែលមានតម្លៃដល់ទៅ ១៣០,០០០ដុល្លារ (ដប់បីម៉ឺនដុល្លារ) បន្ទាប់មកលោក ចាន់ ជួន បានដើរចេញពីកន្លែងសម្របសម្រួលនៅសាលាសង្កាត់លេខ៣ ទៅបាត់តែម្តង។

នៅក្នុងកំណត់ហេតុសម្របសម្រួលរបស់ចៅសង្កាត់លេខ៣ ដែលត្រូវបញ្ជូនទៅសាលាក្រុងព្រះសីហនុ បន្តរ ពលរដ្ឋទាំង១៣ គ្រួសារបានបញ្ជាក់ថា ពួកគាត់រស់នៅទីតាំងខាងលើ១៥ឆ្នាំមកហើយ កន្លងមកដីឡូត៍លេខ១៣០ នេះជាបាតត្រពាំងទឹកធម្មជាតិបានហូរកាត់ចូលទៅអូរធំមួយនៅជាប់នោះបន្ទាប់មកលោក ចាន់ ជួន នេះគាត់មកសុំធ្វើរបងថ្មរឹងមាំ ដោយពេលនោះគាត់សន្យាទុកផ្លូវទឹកធម្មជាតិប្រើប្រាស់រហូតមកស្រាប់តែដល់ចុងខែមេសាឆ្នាំ២០១៦នេះ ស្រាប់តែម្ចាស់ដីឡូត៍១៣០ លោក ចាន់ ជួន បានបិទផ្លូវបង្ហូរទឹកធម្មជាតិនោះតែម្តង។ ករណីនេះពួកគាត់ទាំង១៣គ្រួសារ សូមធ្វើការអំពាវនាវដល់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចគតិព្រឹត្តបណ្ឌិតមេត្តាជួយ អន្តរាគមន៍ផង  ។

ករណីទី២-មន្រ្តីមន្ទីរបរិស្ថានម្នាក់ឈ្មោះ ជា ស្រេង ឋានៈជាអនុប្រធានការិយាលយ័អភិរក្សធនធានធម្មជាតិបានសារភាពប្រាប់អង្គភាពរបស់សាម៉ីខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នេះថា  លោកបានចូលរួមប្រព្រឹត្តអំពើជិះជាន់ជាមួយលោក ចាន់ ជួន និងមន្ត្រីសាលាខេត្តម្នាក់ទៀតក្រៅម៉ោងរដ្ឋបាលដោយលោក ចាន់ ជួន អនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តនិងមន្ត្រីសាលាខេត្តម្នាក់ទៀតប្រើប្រាស់រូបលោកឲ្យដើរជម្រុញដល់ម្ចាស់សិប្បកម្មនិងអាជីវកម្មនៅទូទាំងខេត្តឲ្យទៅធ្វើច្បាប់នៅមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត ។ ប៉ុន្តែអារឿងលុយកាក់អ្វីនោះគាត់អត់ដឹងទេ។

ទាក់ទិននិងការបង្ខំឲ្យម្ចាស់សិប្បកម្មនិងអាជីវកម្មទៅធ្វើច្បាប់ទម្លាប់នេះត្រូវបានអាជីវករម្នាក់សុំមិនបង្ហាញអត្តសញ្ញាណខ្សិបប្រាប់ថា មានការបង្ខិតបង្ខំពួកគាត់ និងមានការគម្រាមវិន័យជាប្រាក់ក្នុងករណីយឺតយ៉ាវទៀតផង។
ករណីនេះដែរលោក  ចាន់ ជួន បាននិយាយខ្លាំងៗថា លោកនិងដាក់ពាក្យប្តឹងទៅតាមច្បាប់ចំពោះជនណាដែលនិយាយថា លោកបានដើរយកលុយខុសច្បាប់ពីអាជីវករ និងពាណិជ្ជករនៅខេត្តព្រះសីហនុ។

ទោះជាយ៉ាងនេះក្តី មន្ត្រីមន្ទីរបរិស្ថានលោក ជា ស្រេង បានសារភាពប្រាប់សាម៉ីអង្គភាពរបស់គាត់នៃទង្វើរដែលបានចូលរួមប្រព្រឹត្តអំពើបាបជាមួយលោក ចាន់ ជួន និងមន្ត្រីសាលាខេត្តព្រះសីហនុម្នាក់ទៀតគឺលោក លី ចិត្ត និយមអស់ទៅហើយ បាតុភាពនេះលោក ចាន់ ជួន មិនចាំបាច់ដើររកប្រភពនោះទេបើចង់ប្តឹង ក៏ប្តឹងលោក ជា ស្រេង តែម្តងទៅ ៕

1

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print