លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន : ទោះជាល្បែងកំសាន្តទំនើបៗមានច្រើនយ៉ាងណាក្តី ក៏ល្ខោនបាសាក់នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមប្រជាជនខ្មែរដដែល

ចែករំលែក៖

ភ្នំពេញ : លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានបង្ហោះពី រូបភាព នៃសកម្មភាព របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ចំនួន ៣សន្លឹក ដែលកំពុង តាមដានរឿងល្ខោនបាសាក់ មានចំនួនច្រើន ដែលលោករដ្ឋមន្ត្រី ចាត់ទុកថា បងប្អូនប្រជាពលរដ្ឋ នៅតែពេញនិយម ការទស្សនាល្ខោនបាសាក់ គាំទ្រសិល្បៈបុរាណ ។

៊លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើផេកផ្លូវការថា : ទោះជាល្បែងកំសាន្តទំនើបៗមានច្រើនយ៉ាងណាក្តី ក៏ល្ខោនបាសាក់នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនក្នុងចំណោមប្រជាជនខ្មែរដដែល។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា ,  – ក្រុមល្ខោនបាសាក់ អុល សំអាង ក្នុងពេលសម្តែងនៅវត្តសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល យប់ថ្ងៃទី ១៧ និង ១៨ ខែមីនា ឆ្នាំ២០២៣ ។ 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះ ពញាក់ស្មារតី ចំពោះ ការរិះគន់ ការប្រឆាំង នូវអ្វីមួយ អាចលោករដ្ឋមន្ត្រីសំដៅគេរិះគន់ លោក ឯម រាម អ្នកបង្កើតម៉ូតស្រមើស្រមៃ 

ទើបលោករដ្ឋមន្រ្តី បានសរសេរយ៉ាងខ្លីថា ( ប៉ុន្មានថ្ងៃនេះស្តាប់ឡើងវ៉ល់ពីអ្នកគាំទ្រ និង អ្នកប្រឆាំង ឯម រាម ។ អ្វីដែលជាការចម្លែកនាពេលបច្ចុប្បន្ន គឺថាហេតុអីគ្រាន់តែប្រឆាំងចាំបាច់ជេរ ? អ្នកជេរគឺទម្លាក់ខ្លួនទាបជាងអ្នកត្រូវជេរទៅទៀត !) ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print