ក្រុមក្មេងបីនាក់ប្រើកាំបិតផ្គាក់កាប់ប្លន់ម៉ូតូ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់បញ្ជូនទៅស្នងការដ្ឋានខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនក្រុមក្មេងទំនើងប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្តនៅព្រឹកថ្ងៃទី២២ខែមីនាឆ្នាំ២០២៣នេះ។

លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន បានមានប្រសាសន៍ថា នៅវេលាម៉ោង៤និង៥១នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ជនរងគ្រោះបានមករាយការណ៍ជូនកម្លាំងប្រចាំបញ្ជាដើម្បីឱ្យជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ដែលបានកាប់រូបខ្លួនប្លន់យកម៉ូតូ។បន្ទាប់ពីបានទទួលពត៍មានភ្លាមកម្លាំងប្រចាំបញ្ជាបានចុះទៅដល់ ហើយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយពេលនោះនៅលើខ្លួនជនសង្ស័យត្រូវបានស្នាមបែកជាំជាច្រើនកន្លែង ដោយសារប្រជាពលរដ្ឋបានប្រើហិង្សា។ បន្ទាប់មកទៀត កម្លាំងប្រចាំបញ្ជាបានយកជនសង្ស័យទាំងពីរនាក់ មកអធិការដ្ឋានដើម្បីប្រគល់ជូនកម្លាំងជំនាញ។ ក្រោយមក ក៏ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួនបានម្នាក់ទៀត។

ជនរងគ្រោះឈ្មោះ ហ៊ន ណារ័ត្ន ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា នៅវេលាម៉ោង១និង៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខ្លួនបានជូនមិត្តភក្តិពីអូរបីជាន់មកក្រុងប៉ោយប៉ែត ដោយមិត្តភក្តិមានប្រុស១នាក់ និងស្រី២នាក់ ពេលនោះជិះម៉ូតូរបស់ខ្លួនៗជាអ្នកឌុប ដោយជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1Y-9877 លេខតួនិងលេខម៉ាស៊ីន ៥៦៣២៣៧៩ ។ ពេលជិះមកដល់ម្ដុំកាស៊ីណូឆៃណាថោន ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខ្លួនបានជិះវ៉ាម៉ូតូ២គ្រឿង ដែលមានគ្នា៤នាក់ ភ្លាមនោះម៉ូតូរបស់ខ្លួនបានបែកកង់ ហើយក៏អែបកៀន ស្រាប់តែជនមិនស្គាល់អត្តសញ្ញាណដែលជិះម៉ូតូខាងក្រោយប្រដាប់ដោយកាំបិតផ្គាក់ លើកឡើងបម្រុងនឹងកាប់មកលើពួកខ្លួន ភ្លាមនោះពួកខ្លួនបានឃើញហើយក៏រត់ចោលម៉ូតូ ហើយម៉ូតូរបស់ខ្លួនត្រូវបានពួកវាជិះទៅទាំងបែកកង់។ ក្រោយមកខ្លួននិងមិត្តភក្តិបានទូរស័ព្ទអោយមិត្តភក្តិមកយកនិងស្រាវជ្រាវរកម៉ូតូ ក៏បានឃើញម៉ូតូ និងឃើញជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ក្នុងចំណោម៤នាក់ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូ នៅចំណុចម្ដុំវត្តបាលិលេយ្យ ហើយពួកខ្លួនក៏ឃាត់ទុក ពេលនោះមានម្នាក់បានជិះម៉ូតូគេចខ្លួនបាត់ ហើយអោយម្នាក់ដែលរត់មិនរួចអោយឆាតទៅរកគ្នាវាដើម្បីអោយមកជួប ភ្លាមនោះគ្នាវាក៏បានមកជួប រួចពួកខ្លួនក៏ឃាត់ទុកតែម្ដង ។ បន្ទាប់មកខ្លួនបានមករាយការណ៍ជូនសមត្ថកិច្ចអោយជួយធ្វើអន្តរាគមន៍តែម្ដង។

    ដើមបណ្ដឹងសំណូមពរស្នើសុំយកម៉ូតូទៅប្រើប្រាស់វិញ និងសូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖

-ឈ្មោះរឿន ទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជាអ្នកកាន់កាំបិតផ្គាក់។

-ឈ្មោះអឿន សុភ័ណ ហៅខ្លា ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលម្ដុំវត្តត្រាច ស្ថិតនៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាម្ចាស់ម៉ូតូហុងដាវ៉េវ និងជាអ្នកឌុបឈ្មោះរឿន ទ្រី។

-ឈ្មោះ ឃឿត ថៃសាន ហៅត្រេន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជាអ្នកជិះម៉ូតូរបស់ជនរងគ្រោះ)។

ជនសង្ស័យទាំង៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ជា ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ មានផ្ទះនៅខាងភ្នំសំពៅ ខេត្តបាត់ដំបង បានរត់គេចខ្លួនកម្លាំងជំនាញបាននិងកំពុងស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធី ។

ចំពោះជនសង្ស័យឈ្មោះរឿន ទ្រី និងឈ្មោះអឿន ផុន ហៅខ្លាស ត្រូវបានប្រជាពលរដ្ឋវាយ ទាត់ ធាក់បណ្ដាលអោយមានរបួស បែក និងជាំ។

បន្ទាប់មកកម្លាំងជំនាញបាននាំជនសង្ស័យទៅយកកាំបិតផ្គាក់ដែលបានធ្វើសកម្មភាពកាប់ពីយប់ហើយបោះចោល។

    លោកបន្តថាៈជនសង្ស័យទាំង៣នាក់ខាងលើជាមុខសញ្ញាកាប់ប្លន់យកម៉ូតូអ្នកដទៃ និងឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត។

...

    ជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីនឹងស្នើសុំប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ៕ ដោយវណ្ណា
IMG_6799

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print