វិធីសាស្ត្រព្យាបាលរលាកឆ្អឹង ឬជំងឺប្ញសដូងច្រមុះ ជាមួយបច្ចេកវិទ្យាឆ្លុះអង់ដូស្កូបទំនើប!

ចែករំលែក៖

ភ្នំពេញ : ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital បានបញ្ជាក់ថា, ជំងឺរលាកច្រមុះ និងប្រហោងឆ្អឹងអមច្រមុះរ៉ាំរ៉ៃ ជាបញ្ហាប្រឈមរបស់អ្នកជំងឺ ដែលពីមុនត្រូវការចំណាយយ៉ាងច្រើនក្នុងការព្យាបាលដោយថ្នាំ ហើយករណីខ្លះថ្នាំព្យាបាលក៏មិនមានប្រសិទ្ធភាពដែរ។

១) មូលហេតុដែលបណ្តាលកើតជំងឺរលាកច្រមុះ និងប្រហោងឆ្អឹងអមច្រមុះ៖

   – ការរលាកច្រមុះរ៉ាំរ៉ៃ

   – អាឡែកហ្ស៊ីច្រមុះ

   – វៀចឆ្អឹងច្រមុះ(ការប៉ះទង្គិចផ្សេងៗ)

   – ដុះសាច់ច្រមុះ (Hypertrophie de cornets inférieurs)

   – ឬសដូងច្រមុះ (Polypose Nasosinusienne)

   – ជំងឺទាក់ទងធ្មេញថ្គាមខាងលើ (Odontogenic): ដង្កូវស៊ីធ្មេញ, ការប៉ះឬបិទធ្មេញ

២) រោគសញ្ញា៖

   – តឹងច្រមុះជាប្រចាំ

   – ហៀរសំបោរ 

   – ធ្លាក់សំបោរទៅក្នុងបំពង់ក 

   – ឈឺក្បាល ឬ ឈឺផ្នែកខាងក្រោមភ្នែក

   – រួមផ្សំរោគសញ្ញាផ្សេងទៀត (ក្អក, ពិបាកដកដង្ហើម, សម្លេងស្អក)

៣) ការព្យាបាល៖

សូមមកជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិគ្រោះ និងព្យាបាលតាមឯកទេសវេជ្ជសាស្ត្រ។ ដំណោះស្រាយដែលផ្នែក ត្រចៀក ច្រមុះ និងបំពង់កនៃមន្ទីរពេទ្យកាល់ម៉ែត អាចផ្តល់ជូនអ្នកជំងឺបានជោគជ័យតាមការ ឆ្លុះពិនិត្យ ឬព្យាបាលវះកាត់ដោយអង់ដូស្គុប ដោយវេជ្ជបណ្ឌិតជំនាញបណ្តុះបណ្តាលពីប្រទេសជប៉ុន និងបារាំង។

៤) គុណសម្បត្តិនៃការវះកាត់ព្យាបាលដោយអង់ដូស្កូប (endoscope)៖

   – កាត់បន្ថយរយៈពេលសម្រាកពេទ្យ

   – មិនមានការឈឺចាប់ដូចការវះកាត់ពីមុន

   – កាត់បន្ថយការហូរឈាម និងបាត់បង់ឈាម

   – មិនបន្សល់ស្នាមបន្ទាប់ពីព្យាបាលរួច ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print