នគរបាលព្រហ្មទណ្ឌខេត្តធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមចោរប្លន់៤នាក់ យ៉ាងសកម្មនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១ ៦ខែមិថុនា ឆ្នាំ២០១៦ លោក កុយ សុភាព ស្នងការរងនគរបាលខេត្តព្រមទាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់-ស្រាលបានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យក្រុមចោរប្លន់ម៉ូតូ និងកាច់.កម៉ូតូ៤នាក់ក្នុងចំណោម៥នាក់ នៅខេត្តស្វាយរៀង។

លោក កែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះម៉ៅ ស៊ីណាត អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ទី២ឈ្មោះគង់ វីរ៉ាត់ អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ទី៣ឈ្មោះស៊ី ថាន់ស៊ីណារ៉ាត់ អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប និងទី៤ឈ្មោះសៅ សុខា អាយុ១៩ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប។

ប្រភពបន្តថា ចំពោះជនសង្ស័យម្នាក់ទៀតដែលកំពុងរត់គេចខ្លួនមានឈ្មោះជា ឌីណា អាយុ២០ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនផងដែរ។

តាមចម្លើយសាភាពរបស់ជនសង្ស័យទាំង៤នាក់នោះបានប្រាប់សមត្ថកិច្ចថា ក្រុមគេធ្លាប់ធ្វើសកម្មភាពចំនួន៤លើកៈ

លើកទី១-នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៥ បានធ្វើសកម្មភាពកាច់.កម៉ូតូនៅវិទ្យាល័យ ជីភូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ដោយបានយកម៉ូតូទៅបញ្ចាំយកលុយចូលលេងល្បែងនៅកាស៊ីណូក្រុងបាវិត។

លើកទី២-នៅថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០១៦ ដោយប្លន់ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ នៅផ្លូវលំកំពង់ស្ពាន ក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។

លើកទី៣-នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៦ ស្ទាក់ប្លន់ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ក្នុងភូមិព្រៃធ្នង់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

លើកទី៤-នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចផ្លូវលំ ភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ដោយប្លន់ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពាក់ស្លាកលេខស្វាយរៀង1E-2845 របស់ជនរងគ្រោះឈ្មោះម៉ី សីនួន ភេទស្រីអាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

លោក កែវ សុថា បន្ថែមទៀតថា ក្រោយពីធ្វើសកម្មភាពរួចរហូតដល់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦ វេលាម៉ោង២រសៀលក្រុមទាំងនោះក៏បានយកម៉ូតូរបស់ជនរងគ្រោះដែលវាប្លន់បាននៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៦ មកដកស្លាកលេខ និងបិទតែមគោលបំណងយកទៅលក់ប៉ុន្តែក៏ត្រូវបានសមត្ថកិច្ចនគរបាលមានការសង្ស័យក៏ធ្វើការឃាត់ខ្លួនធ្វើការសាកសួរក៏ធ្លាយរឿងករណីប្លន់តែម្ដងទៅ។

ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ រីឯម៉ូតូទាំង២គ្រឿងដែលវាប្លន់បានសមត្ថកិច្ចបានប្រគល់ទៅឲ្យជនរងគ្រោះវិញផងដែរ៕

ស្វាយរៀង៣

ស្វាយរៀង៤jpg

ស្វាយរៀង២

ស្វាយរៀង១

ស្វាយរៀង៥jpg

ស្វាយរៀង៦jpg

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print