អង្គការ​ណា​តូ​កោះ​ប្រជុំ​បន្ទាន់​ស្តី​ពី​វិបត្តិ​នៅ​តាម​បន្ទាត់​ព្រំដែន​ទួ​រ​គី​ ស៊ី​រី

ចែករំលែក៖

​គណៈប្រតិភូ​មក​ពី​២៨​ប្រទេស​របស់​អង្គ​សមាជិក​អង្គការ​ណា​តូ​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ពិភាក្សា​ស្តី​អំពី​យុទ្ធនាការ​របស់​ទួ​រ​គី​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ និង​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ជនជាតិ​ឃើ​ដ​។​ ​

84509712_84509708

ប្រទេស​ទួ​រ​គី​ ដែល​កាល​ដើម​ឡើយ​មានការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​សកម្មភាព​ធ្វើ​អន្តរាគមន៍​ទៅ​លើ​ក្រុម​ខាងលើ​នេះ​ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​ ប្រទេស​ទួ​រ​គី​បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​វាយឆ្មក់​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ដែល​កំពុង​នៅ​លើ​ទឹកដី​ស៊ី​រី​ និង​ក្រុម​ឧទ្ទាម​ PKK​ ជនជាតិ​ឃើ​ដ​ ស្ថិត​នៅ​ភាគ​ខាងជើង​ទឹកដី​អី​រ៉ា​ក់​ ។​ ​

ការ​សម្រេចចិត្ត​វាយឆ្មក់​ខាងលើ​របស់​រដ្ឋាភិបាល​ទួ​រ​គី​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​វាយប្រហារ​ភេរវកម្ម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ជា​ច្រើន​ដង​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​របស់​ទួ​រ​គី​កាលពី​ពេល​ថ្មីៗ​កន្លង​មកនេះ​។​

​ប្រទេស​ទួ​រ​គី​ជា​ប្រទេស​សមាជិក​ដែល​មាន​សារសំខាន់​បំផុត​របស់​អង្គការ​ណា​តូ​ បាន​អំពាវនាវ​ឲ្យ​មានការ​កោះ​ប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ស្រប​តាម​មាត្រា​ទី​៤​នៃ​ក្រុមប្រឹក្សា​អា​ត្ល​ង់​ទិច​ភាគ​ខាងជើង​ដែល​ជា​សន្ធិសញ្ញា​ស្តី​ពី​ការ​បង្កើត​សម្ពន្ធមិត្ត​ ។​ ​មាត្រា​នេះ​អនុញ្ញាត​ឲ្យ​សមាជិក​សម្ពន្ធមិត្ត​ទាំងអស់​លើក​ពី​សំណើ​នៅ​ក្នុង​សម័យប្រជុំ​មួយ​ ប្រសិនបើ​ដែន​អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​របស់​ខ្លួន​រង​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​នោះ​។​ ​

នេះ​ជា​កិច្ចប្រជុំ​លើក​ទី​៥​ប៉ុណ្ណោះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​សម្ពន្ធមិត្ត​អង្គការ​ណា​តូ​ ដែល​សមាជិក​របស់​ខ្លួន​បាន​ធ្វើ​សំណើ​ឡើង​ ។​ វា​នឹង​ផ្តល់​ឱកាស​ឲ្យ​ទួ​រ​គី​ដែល​ជា​សមាជិក​អង្គការ​ណា​តូ​ធ្វើ​តាម​គោលបំណង​ប្រាថ្នា​របស់​ខ្លួន​ ក្រោយ​ពី​ប្រទេស​នេះ​បាន​ឈរ​នៅ​ដាច់​ដោយឡែក​ពី​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​រយៈពេល​វែង​កន្លង​មក​ហើយ​នោះ​។​

​ការ​កោះ​ប្រជុំ​នេះ​ផង​ដែរ​ក៏​ផ្តល់​ឱកាស​ដល់​សមាជិក​អង់ការ​ណា​តូ​ទាំងអស់​បានដឹង​ និង​ឃើញ​ពី​សកម្មភាព​ធ្វើការ​រួម​គ្នា​រវាង​ទួ​រ​គី​ នឹង​អា​មេ​រិ​ក​ដែល​ទើបបាន​ព្រមព្រៀង​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​ ក្នុង​សកម្មភាព​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ិ​ស្លា​ម​ IS​ ។​

​មន្ត្រី​ក្នុង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ថ្លែងប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ អា​មេ​រិ​ក​ និង​ទួ​រ​គី​បាន​សម្រេច​ធ្វើការ​រួម​គ្នា​ស្តី​អំពី​សកម្មភាព​យោធា​ដើម្បី​បោសសម្អាត​ក្រុម​រដ្ឋ​អិ​ស្លា​ម​ឲ្យ​អស់​ចេញពី​តំបន់​ស្ថិត​នៅ​ភាគ​ខាងជើង​ទឹកដី​ស៊ី​រី​ ។​

​ពួក​គេ​បាន​អះអាង​ពី​តំបន់​គ្មាន​ក្រុម​រដ្ឋ​អិ​ស្លា​ម​ ដែល​ជា​ការ​ធានា​ដល់​ស្ថិរភាព​ និង​សន្តិសុខ​កាន់តែ​រឹង​មាំ​ថែម​ទៀត​ស្ថិត​នៅ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​ទួ​រ​គី​ និង​ស៊ី​រី​ ។​ ស្ថិត​នៅ​ក្រុម​កិច្ចព្រមព្រៀង​ កម្លាំងយោធា​នឹង​ដកថយ​ទីតាំង​មក​នៅ​ចម្ងាយ​ប្រមាណ​១០៩​គីឡូ​ម៉ែ​ទ្រ​ភាគ​ខាងលិច​ព្រំដែន​ទន្លេ​ Euphrates​ វិញ​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ប្រភព​ព័ត៌មាន​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ ។​ ​

កិច្ចព្រមព្រៀង​នេះ​មាន​សារសំខាន់​ផង​ណាស់​ដែល​ដល់​កងកម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ក្នុង​សកម្មភាព​វាយប្រហារ​ពីលើ​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ ដែល​កំពុង​ស្ថិត​នៅ​ភាគ​ខាងជើង​ ក្នុង​ទឹកដី​ប្រទេស​ស៊ី​រី​ ។​

​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​ទួ​រ​គី​បាន​យល់ព្រម​ឲ្យ​អា​មេ​រិ​ក​ប្រើប្រាស់​បន្ទាយ​អាកាស​របស់​ខ្លួន​ដែល​ស្ថិត​នៅ​តំបន់​ Incirlik​ ដើម្បី​ធ្វើ​សកម្មភាព​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​រដ្ឋ​អិ​ស្លា​ម​ ។​ ​

ទួ​រ​គី​កំពុង​ទទួល​រងបន្ទុក​ជា​ទម្ងន់​ដោយ​ទទួលយក​ជនភៀសខ្លួន​មក​ពី​ប្រទេស​ស៊ី​រី​ប្រមាណ​ជាង​១.៨​លាន​នាក់​ ក៏​ព្រោះតែ​សង្គ្រាមស៊ីវិល​នោះ​។​ កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា​ ក្រុម​ឧទ្ទាម​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​សម្លាប់​មនុស្ស​៣២​នាក់​ ស្ថិត​នៅ​ទីប្រជុំជន​ Suruc​ ទីក្រុង​ដែល​មាន​ជនជាតិ​ឃើ​ដ​រស់នៅ​ភាគច្រើន​បំផុត​ ស្ថិត​នៅ​ជិត​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ស៊ី​រី​ ។

​ ​វិបត្តិ​មួយ​នេះ​បាន​នាំ​ឲ្យ​ស្ថានការណ៍​ប្រឈម​មុខ​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​ស្ថិត​នៅ​តំបន់​ខ្លះ​ក្នុង​ទឹកដី​ទួ​រ​គី​ រវាង​ក្រុម​មក​ពី​គណបក្ស​ពលករ​ឃើ​ដ​ PKK​ នឹង​កងទ័ព​រដ្ឋាភិបាល​ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​៤០.០០០​នាក់​ចាប់តាំងពី​ឆ្នាំ​១៩៨៤​កន្លង​មក​នោះ​ ។​

​ក្រុម​ PKK​ បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​ដែល​សម្លាប់​មន្ត្រី​សន្តិសុខ​ទួ​រ​គី​២​នាក់​ ។​ ក្រុម​នេះ​និយាយ​ថា​ វា​ជា​ការ​សងសឹក​ទៅ​លើ​ការ​វាយប្រហារ​គ្រាប់បែក​នៅ​ទីប្រជុំជន​ Suruc​ ដែល​ក្រុម​នេះ​មើលឃើញ​ថា​ ជា​ទ​ង្វើ​របស់​ទួ​រ​គី​សហការ​ជាមួយ​បណ្តាញ​IS​ ។​

​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ទួ​រ​គី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ក៏​បាន​នាំ​ឲ្យ​មាន​ស្ថាន​ការ​ប្រឈម​តានតឹង​រវាង​កងកម្លាំង​ជនជាតិ​ឃើ​ដ​ផង​ដែរ​ដែល​កំពុង​ធ្វើសង្គ្រាម​ជាមួយ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ស្ថិត​នៅ​ភាគ​ខាងជើង​ស៊ី​រី​នោះ​ ៕

...

84519518_84519517

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print