ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ នៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ បានឆ្មក់បង្រ្កាបទីតាំងលួចបេីកល្បែងនិងប្រមូលផ្តុំគ្នាជល់មាន់និងចាក់ខ្លាឃ្លោករួមនិងអាប៉ោងមួយកន្លែងស្ថិតនៅ សុខា ស្ពតក្លិប ជាប់ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងល្បែងខាងលើនេះ គេឃើញសមត្ថកិច្ចបានសែង ឬលេីកម៉ូតូរបស់អ្នកញៀនល្បែងចំនួន០៥គ្រឿងដាក់លើរថយន្តរបស់នគរបាលខណ្ឌមានជ័យ និងបានឃាត់ខ្លួនអ្នកញៀនល្បែងជាច្រើននាក់ផងដែរ ។
ពាក់ព័ន្ធក្នុងការចុះបង្រ្កាបអ្នកញៀនល្បែងខាងលើនេះ មានសមត្ថកិច្ចមួយរូបបានមកហាមឃាត់អ្នកសារព័ត៍មានមិនឲ្យថតឬឡាយផ្ទាល់ ខណៈកម្លាំងនគរបាលចុះបង្ក្រាបបានជាក់ រួមនិងប្រមូលភ័ស្តតាំងអស់ទៅហេីយ ។
បច្ចុប្បន្ននេះ ក្រុមអ្នកញៀនល្បែងនិងម៉ូតូចំនួន០៥គ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ