ខេត្តត្បូងឃ្មុំ÷សន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រូវបានប្រារព្ធពិធីបិទក្រោមអធិបតី ភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
ពិធីបិទអង្គសន្និបាតធ្វើឡើងនារសៀលថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៣ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមាការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត -ស្រុកលោកស៊ាក ឡេង ប្រធានក្រុមប្រឹក្សាលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ស្នងការ-មេបញ្ជាការនៃកងកម្លាំងទាំង០៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត,អភិបាលក្រុង-ស្រុក,មេឃុំ-ចៅ សង្កាត់ ស្មៀន ប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារនៅគ្រប់មូលដ្ឋាន ក្នុងគោលបំណងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់ថា ជាមួយគ្នានោះ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានា របស់ក្រុម ប្រឆាំងជ្រុលនិយម ដែលប្រឌិតបំផុសបំផុល ញុះញង់ ប៉ុនប៉ងបង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម។ បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថ កិច្ច អាជ្ញាធរ និងបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។ រួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗ ឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធ ភាពខ្ពស់។
ក្នុងឱកាសនោះដែរលោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថា ដោយលើកឡើងថា អង្គសន្និបាតបានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើបញ្ហាសំខាន់ៗ ចំនួន២០ ចំណុច។
ក្នុងនោះ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខ សណ្តាប់ធ្នាប់សារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម បន្តក៏សាងហេដ្ឋារចនាសម្ព័ន្ធនៃទីរួមខេត្ត បន្តទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយខេត្តជាប់ព្រំដែនបន្តជំរុញអភិវឌ្ឍន៍ផ្លូវលំជនបទលើកកម្ពស់ឧស្សាហកម្មកែច្នៃជំរុញការអភិរក្សនិងគ្រប់គ្រងធន ធានជលផល បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ ពង្រឹងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យនៃការអនុវត្តក្របខណ្ឌគតិយុត្ត បន្តពន្លឿនអនុវត្តកម្មវិធីផ្តល់សម្បទានដីសង្គមកិច្ចដល់គ្រួសារក្រីក្របន្តយកចិត្ត ទុកដាក់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ បន្តជំរុញរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ឱ្យរៀប ចំដីសម្រាប់ធ្វើទីលានចាក់សំរាមជំរុញនិងពន្លឿនធ្វើអត្ត សញ្ញាណប័ណ្ណ និងអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពការងារដោះស្រាយទំនាស់ និងវិវាទផ្សេងៗ ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេសនិងពង្រឹងការអនុវត្តគោលយោបាយនភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានភាពកក់ក្តៅនិងផ្តល់ទំនុកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ វិនិយោគិន ធុរជន ដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យផងដែរ។
ជាចុងក្រោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចែកជូនថវិកាលើកទឹកចិត្តដល់អ្នកចូលរួមប្រមាណជាង ៥០០នាក់ ក្នុងម្នាក់១០០.០០០រៀលផងដែរ៕